ភ្នំពេញ៖ ថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការអបអរសាទរយ៉ាងក្រៃលែងចំពោះ លោក ស្រី នួន ភីមាន នាយិកាអង្គការសង្គ្រោះកុមារដោយសារតែអង្គការ The World Children Prize ផ្តល់ជ័យលាភីពានរង្វាន់កុមារពិភពលោក ២០១៥ ជូនដល់លោកស្រី ដែលពានរង្វាន់នេះត្រូវបានគេហៅថា ពានរង្វាន់ណូបែលកុមារ ។
បើយោងលើគេហទំព័ររបស់អង្គការ The World Children Prize បានបញ្ជាក់ ថា លោក ស្រី នួន ភីមាន ត្រូវបានតែងតាំងសម្រាប់ទទួលពានរង្វាន់ឆ្នាំ 2015 របស់កុមារ ពិភពលោកគឺពានរង្វាន់ណូបែលកុមារ សម្រាប់ការតស៊ូ ១៣ ឆ្នាំរបស់គាត់ ក្នុងការដែលលោកស្រី ជួយកុមារក្រីក្រអនាធិបតេយ្យជាពិសេសកុមាររើសសំរាមតាមគំនរសំរាម នៃក្នុងរាជធានីភ្នំពេញនៃក្នុងប្រទេសកម្ពុជាឲ្យទទួលបានសិទ្ធិរបស់ខ្លួនក្នុងការសិក្សាអប់រំទទួលបានចំណេះដឹងខ្ពស់ ៕
ដោយ៖ ប្រាថ្នា