ឌុច លីដា ផ្ទុះជម្លោះ​នឹងថៅកែកុន

ចែករំលែក៖

ភ្នំពេញ៖ ឌុច​​ លីដា បាន​​ប​ង្ហាញ​​​សា​រ​​អា​ក់​​​អន់​​​ស្រ​ព​​ន់​ចិ​ត្ត​​ចំ​ពោះ​​​ផលិ​ត​​​ករ​ម្នា​ក់​​​ដែ​ល​​មិ​ន​​​បា​ន​​បើ​ក​​​លុ​យ​​​ឲ្យ​​នា​ង​​​ដូច​​​បា​ន​​ស​ន្យា​។​ សា​រ​​នោះ​​​បា​ន​​ប​ង្កើ​ត​​​រឿ​ង​​រ៉ា​វ​​​ជា​​​ហូ​រ​​ហែ​ ​ហើយ​​នាំ​​​ឲ្យ​​ផ​លិ​ត​​​ក​រ​​មួ​យ​​​ចំនួន​​ ​លើក​​​ឡើង​ពី​​ចំ​ណុច​​​មិន​​​ល្អ​​រ​បស់​​ តារា​​​រូប​​​ស្រីរូ​ប​នេះថា​ ជា​​តារា​​​ពិ​បាក​​​ធ្វើ​ការ​​​ជាមួ​យ​ ​មិ​ន​​គោ​រ​ព​​​ម៉ោង​​​ពេ​ល​​​ជា​​​ដើ​ម។​
តារាសម្តែងស្រីតូចច្រឡឹង ឌុច លីដា ស្រាប់តែបង្ហោះលើគណនីយផ្ទាល់ខ្លួន ជុំវិញករណីរឿងផលិតករក្រឡិចក្រឡុច និងគេចវេះមិនព្រមបើកលុយថ្លៃសម្ដែងឲ្យនាង។ ទោះមិនបញ្ចេញអត្តសញ្ញាណប៉ុន្តែផលិតកររូបនោះត្រូវបានគេលើកឡើងថា គឺជាលោក គាំ ចន្ធី ថៅកែផលិតកម្មFCI។
អ្នកដឹក​នាំ​សម្តែ​ង លោក គាំ ចន្ធី បានចេ​ញ​មុខ​​​ម​កប្រ​កាស​​តែម្ដ​ងថា​ ​​​​​​ផលិតករ​ដែល​ ឌុច លីដា ​​​​​បង្ហោះ​​​​​បង្ខូច​ឈ្មោះ ដោយ​​​មិ​នប​ញ្ជាក់​​អត្តសញ្ញាណនោះ​ គឺជារូ​បលោ​ក ​ដោយសា​រតែ​មុន​កា​​រ​បង្ហោះ​រ​បស់​​​នា​ង​​ប៉ុន្មា​ន​ម៉ោង គឺ​នាង និង​លោក បាន​​ផ្ទុះ​ស​ម្ដីដា​ក់គ្នា​ធ្ងន់​ៗ​​។លោក​ប្រកា​ស​ថា ​​​​​មិ​នខ្វះ​លុ​យ​​​ត្រឹម​​​​៥០ភាគរយ​​បើក​ឲ្យ​​នាង​​​នោះទេ ​បើ​​​នា​ង​​ពិត​ជា​​បានបំពេញកា​រងា​រ​​ច្បាស់​​​លាស់​ជាមួ​យនឹង​​ផលិតកម្ម FCI របស់​លោក ក្នុងនោះ​​លោក​​ប្រ​កាស​ដាក់​ពាក្យ​​​ប​ណ្ដឹង​​​​ប​ន្ថែម​ពី​លើការ​​​​បក​អាក្រា​ត​​​ទៀ​តផង​ ប្រសិនបើ​​​​នា​ង​​​​​​​​ស្រាប់តែ​​​​​​​​ឈប់ថ​តរឿងឲ្យ​​លោ​​​ក​ក្រោ​​យ​​ផ្ទុះ​​រឿ​ង​​ច​ម្រូ​ងច​ម្រាស់​នេះ​។លោក ​គាំ ចន្ធី និយាយ​​ថា ​​ឌុច លីដា បានចុះ​​កុង​ត្រា​​​​​ថត​​រឿង​​ភាគ​ឲ្យ​លោ​ក ក្រោមចំ​ណង​​​ជើង​ថា​ «​​ទូក​​បាត់​ច្រវ៉ា​» ​ដោយ​​ក្នុង​ពេ​ល​​កុ​ង​ត្រា​ ​​​​​នាង​​បាន​ស​ន្យាឲ្យ​​​ថ្ងៃ​​​​ថ​ត​​​​លើ​ស​ពីមួ​យ​ថ្ងៃក្នុ​ង​​មួ​យស​ប្ដា​ហ៍ ប៉ុន្តែភា​គ​តិច ដែល​នាង​គោ​រព​​​​ពា​ក្យ​​សន្យា​ នៅពេល​​​​ថ្ងៃ​ខ្លះ ​នាងម​ក​​យឺ​ត​យ៉ាវ​​ដ​ល់​ទៅ​មួ​យ​ព្រឹក​ៗ​​​​​​​​ធ្វើឲ្យ​​​លោក​ខា​ត​​​​បង់។​លោកថា​ ​​​ឌុច​ ​លីដា​ បា​ន​​​សន្យា​ជា​មួ​យលោ​ក​​​​​​ក្នុ​ងអំឡុងខែ​​​៦​ នាង​​ឲ្យ​​​​មួយ​ស​ប្ដាហ៍​​មួ​យ​ថ្ងៃ ​ខែ​​​​៧​​​​​​ឲ្យ​​២​​ថ្ងៃ និងអំឡុ​ងខែ​​​​៨​ ​​​​នាង​ឲ្យ​​​មួ​យ​សប្ដា​ហ៍​​​​៣​​ថ្ងៃ ប៉ុន្តែតិ​ច​​​ណា​ស់ ​ដែ​លនា​ង​ឲ្យ​​​​​​​​​មួ​យ​ស​ប្ដា​ហ៍​​​​​​៣​ថ្ងៃ​​ ​តា​ម​ការ​​​​​​ព្រ​មព្រៀ​ង​។
​ឌុច លីដាមិនបានបញ្ជាក់វែងឆ្ងាយទេនាងគ្រាន់តែលើកឡើងថានាងទទួលស្គាល់ថាខ្លួនពិតជាមានកំហុសខ្លះ ចំពោះភាពយឺតយ៉ាវក្នុងការបំពេញការងារ ដោយសារមូលហេតុមានបេសកម្មបន្ទាន់ ឬក៏ឈឺ មិនមែនទៅថតឲ្យអ្នកណាផ្សេងនោះទេ។ «តែផលិតករក៏គួរមើលពីកំហុសខ្លួនឯងដែលមិនគោរពពាក្យសន្យា ហើយបែរជាមកនិយាយជាពាក្យដោះសារធ្វើដូចខ្លួនល្អណាស់ទៅវិញ។
លោក គាំចន្ធីបញ្ជាក់ថាការដែ​លឲ្យ​​នា​ង​សម្ដែ​ង​​​ជាតួ​​​ក្នុ​ងរឿង ​​«​​​​​​​​​​​​ទូ​កបា​ត់​​ច្រ​វ៉ា​»​ លោ​ក​មាន​​សម្ពាធ​​យ៉ា​ង​​ខ្លាំ​ង ​ដោយ​សា​រតែ​​​​​​​​​​​​នាង​​​​​​ជាអ្នកធ្វើឲ្យ​​​​​យឺតយ៉ាវ ចំពោះ​ការ​ផលិតរបស់លោក ខណៈដែលរឿង «ទូកបាត់ច្រវ៉ា» ត្រូវ​ដាក់​ផ្សាយ​លើកញ្ចក់​ទូរទស្សន៍​ PNN តាំងពី​​ថ្ងៃ​ទី​​​១៦ ខែ​៩ ប៉ុន្តែរ​ហូត​មក​ដល់​ពេល​​នេះ​​នៅ​ថ​ត​មិនទាន់ច​ប់ ដោយសា​រតែ ឌុច លីដា ឲ្យ​​ថ្ងៃ​​តិ​ច​​​​​​​ពេក ហើយក្នុ​ង​ពេល​​​មក​ថត​​​​​​ម្ដង​​ៗក៏​​សុំ​​​សម្រាក​​​​​ ​ព្រោះតែ​ជា​ប់​​​​​​​​​ស្រវឹង​ពីយប់ ​និង​​​​ជួនកាល​ គឺណាត់​ម៉ោង​​​​​៦ព្រឹ​ក មក​ថ​តម៉ោង​​៨ និងម៉ោ​ង​​​១​០​ជាដើម​។

លោកថា​ ​​PNN ត្រូវ​​ប​ង្ខំចិ​ត្ត​ដាក់​​​​រឿ​ង​ចាស់​​​​ជំនួស ​​ដោយសា​រតែ​ប​ញ្ហា​​​​កា​រផ​លិត​​​​របស់លោ​កមិនទាន់​ពេល​នេះឯ​ង ប៉ុន្តែលោ​កមិ​នដែ​ល​​បន្ទោស​​​តា​រាសម្ដែង​ណាម្នា​ក់​​ទេ គឺនៅ​តែប​ន្ត​​ការអត់​ធ្មត់​​អូ​សបន្លា​យ​តា​ម​កា​រ​​​​​​​​កំណត់​​របស់ ឌុ​ច លីដា មក​រហូត៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print