ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានហើយឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ដកហូតបានថ្នាំញៀនមួយកញ្ចប់តូច កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប៉ូលីសនិយាយថាជនសង្ស័យទាំង២នាក់នោះទី១ឈ្មោះ ចន ចាន់រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុនរបរមិនពិតប្រាកដ ស្នាក់នៅភូមិចក ឃុំឆាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ទី២ឈ្មោះ នី ថៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិចក ឃុំឆាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ប្រតិបត្តការនេះដឹកនាំដោយលោក ឆាយ វាសនា នាយករងរដ្ឋបាលខណ្ឌសែនសុខតំណាង លោក ម៉ូវ ម៉ានិតអភិបាលខណ្ឌ លោក អ៊ឹម សុខុម អធិការរងខណ្ឌ តំណាងលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក ឆាយ វាសនា នាយករងរដ្ឋបាលខណ្ឌ បានមានប្រសាន៍ថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះគឺគណៈបញ្ជាការឯកភាពខណ្ឌដែលដឹកនាំដោយលោក ម៉ូវ ម៉ានិត ជាប្រធានបានដាក់បទបញ្ជាអោយដាក់គោលដៅត្រួតពិនិត្យជាប្រចាំដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។ ខណះនោះក៏មានជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីនិក ពណ៌ស ពាក់ស្លាកលេខព្រៃវែង 1H 1848 ធ្វើដំណើឆ្លងកាត់លក្ខណះសង្ស័យ កម្លាំងសមត្ថកិច្ចហៅអោយឈប់ធ្វើការឆែកឆេរលើខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើស្រាប់តែប្រទះឃើញថ្នាំញៀនមួយកញ្ចប់តូចប្រភេទក្រាមសថ្លា នៅលើខ្លួនឈ្មោះ នី ថៃ រួចកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌក៏ធ្វើការឃាត់ខ្លួនយុវជនទាំងពីរនាក់នាំយកទៅនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាហើយក៍បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរងចាំធ្វើការចាត់ការទៅតាម និតិវិធីច្បាប់ ៕ ដោយ៖ តុង សីហា













