អាវុធហត្ថបង្រ្កាបជនសង្ស័យចោរលួចលើផ្ទៃបឹងទន្លេសាបរួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖  កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយរាជអាវុធហត្ថស្រុកកណ្ដៀង ចុះឃាត់ខ្លួនជនសង្ស័យចោរលួចលើផ្ទៃទឹកបឹងទន្លេសាបម្នាក់ រួមទាំងវត្ថុតាង ដើម្បីនាំយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថុស្រុកកណ្ដៀងបន្តនីតិវិធី ។

ប្រតិបត្តិការខាងលើធ្វើឡើងជាក់ស្តែងតែម្តងខណៈដែលជនសង្ស័យបានធ្វើសកម្មភាពទាំងកណ្ដាលថ្ងៃ នៅវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចនៅលើផ្ទៃទឹកកណ្ដាលបឹងទ្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងសហការគ្នាធ្វើការបង្រ្កាបរូមទាំងវត្ថុតាងឈ្មោះ ង្វៀង យាំុងទុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀមណាម មកស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរកម្លាំងបានដកហូតវត្ថុតាងរួមមាន.សំបកបាឡាស្មាច់ចំនួន ១គ្រឿង ពណ៏បៃតង មានប្រវែង ៧.២ម៉ែត្រ បំពាក់ដោយម៉ាសុីនចំនួន ២គ្រឿង តូចចំនួន ១គ្រឿង និងធំចំនួន ១គ្រឿង ដូចឃើញនៅក្នុងរូបភាពជាដើមនេះ រួមទាំងឧបករណ៍នេសាទ(មង)ប៉ុន្តែគេមិនបានបញ្ជាក់អំពីចំនួន(មង)នោះទេ ហើយម្ចាស់(មង)ដែលជនសង្ស័លួចខាងលើ នៅភូមី ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយវត្ថុតាងទាំងនេះត្រូវបានរក្សាទុកនៅស្នាក់ការកងរាជអាវុធហត្ថជាបណ្ដោះអាសន្ន។

លោក វរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបន្តទៀតថា ចំពោះជនសង្ស័យបាននាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀង ដើម្បីបន្តនីតិវិធី និងរាបចំសំណំបែបបទឯកសារពាក់ព័ន្ធបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ចាត់កាបន្ត៕

បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print