ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា សម្ពាធទាបដែលបានកើតលើមហាសមុទ្រប៉ាស៊ីហ្វីកបានវិវត្តទៅជាព្យុះឈ្មោះ ខាណុន KHANUN ដែលកំពុងស្ថិតនៅភាគខាងជើងប្រទេសហ្វីលីពីន ។ ព្យុះនេះនឹងបន្តដំណើរមកដល់ឈូងសមុទ្រប្រទេសវៀត ណាមនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧បានឲ្យដឹងទៀតថា ឥទ្ធិពលព្យុះខាងលើនេះនឹងធ្វើព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវសម្ពាធទាប ។ លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុ រាជធានី-ខេត្តមួយចំនួននៃប្រទេសកម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបង្គួរទៅច្រើន ហើយការធ្លាក់ភ្លៀងនេះ អាចបង្កឲ្យមានជំនន់ ទឹកភ្លៀងច្រើនកន្លែងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ៕
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមទាំងស្រុងដូចខាងក្រោម ៖











