រុស្ស៊ីដាក់រូប តំបន់គ្រីមៀ នៅក្នុងក្រដាសប្រាក់​២០០រូបពី

ចែករំលែក៖

ក្រោយការដាក់បញ្ចូល តំបន់គ្រីមៀ ចូលក្នុងការគ្រប់គ្រោងរបស់រុស្ស៊ី តាម​ការចង់បានរបស់ពលរដ្ឋ​នៅក្នុងតំបន់​ ពេលនេះរដ្ឋាភិបាលរុស្ស៊ីកាន់តែធ្វើឲ្យច្បាស់តាមរយៈ ការ​ដាក់រូបភាពគ្រីមៀ​នៅក្នុងក្រដាសប្រាក់ ២០០រូបពីកាលពីថ្ងៃទី​១២ខែតុលា
ក្រដាសប្រាក់​២០០រូបី​មានតម្លៃ (ប្រមាណ​៣,៥ដុល្លារអាមេរិក) មានពណ៌បៃទង ខ្ចីដោយមានរូបផែនទី​តំបន់គ្រីមៀ ​ និងស្តូបតំណាងកម្លាំងទាហានជើងទឹកនៅទីក្រុង​ Sevastopol ជាទីកន្លែងដែលកម្លាំងទាហានជើងទឹករុស្ស៊ីឈរជើង ។ រូបភាពផ្សេងទៀតនៅក្នុងក្រដាសប្រាក់គឺជាតំណាងនៃប្រទេសរុស្ស៊ី។
ក្រៅពី​ក្រដាសប្រាក់ ២០០រូបពីចេញថ្មី រុស្ស៊ីក៏បាន​ ចេញ ក្រដាសប្រាក់​២០០០រូបី (ស្មើ៣៤,៧ដុល្លារអាមេរិក) ដោយមានរូប អាវកាសរុស្ស៊ី ។ ចាប់តាំងពីឆ្នាំ​២០០៦មកទល់ពេលនេះ រុស្ស៊ីទើបតែបានចេញប្រាក់ថ្មី​ មានតម្លៃខ្ពស់ ក្នុងគោលដៅ​ជួយដល់ការធ្វើចរាចរណ៍ប្រាកសុទ្ធបានឆាប់រហ័ស។
សារព័ត៌មាន​ Moscow times ​បានដកស្រង់សម្តី អគ្គនាយក ធានាគា ជាតិរុស្ស៊ី​លោក​​ស្រី Elvira Nabiullina ​បញ្ជាក់ថា​ ពលរដ្ឋរុស្ស៊ីជាអ្នកជ្រើសរើសយក រូបភាព ខាងលើ មកដាក់លើក្រដាក់ប្រាក់ថ្មី​ ។ តាមគម្រោង រូបភាពថ្មីនេះនឹងត្រូវ​ដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេស​និងនៅក្នុងតំបន់ គ្រីមៀផងដែរ។
ជាមួយនិងក្រដាស់ប្រាក់ថ្មី តំបន់គ្រីមៀ​ ត្រូវបានរុស្ស៊ីចាត់ទុកតំបន់​នោះជារបស់​រុស្ស៊ីមិនអាចប្រកែកបាន​ ។ ពលរដ្ឋ​គ្រីមៀ និងមានក្រដាស់ប្រាក់ថ្មីដែលមានរូប​តំណាង តំបន់របស់ខ្លួន គឺជាមោទនភាព បំផុត។ ចំណុចទាំងបានបង្ហាញយ៉ាងច្បាស់ថា រុស្ស៊ីចង់ឲ្យពិភពលោកមើលឃើញ​ថា តំបន់គ្រីមៀ មិនអាច ឃ្លាតចេញពីរុស្ស៊ីនោះឡើយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print