ឥទ្ធិពលព្យុះឈ្មោះ KHANUN នឹងធ្វើឲ្យអាកាសធាតុរាជធានី-ខេត្តមួយចំនួននៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ដល់១៩តុលាខាងមុខនេះ មានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបង្គួរទៅច្រើន នឹងអាច បង្កឲ្យមានជំនន់ទឹកភ្លៀងច្រើនកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញ​ថា សម្ពាធទាបដែលបានកើតលើមហាសមុទ្រប៉ាស៊ីហ្វីកបានវិវត្តទៅជាព្យុះឈ្មោះ ខាណុន KHANUN ដែល​កំពុងស្ថិតនៅភាគខាងជើងប្រទេសហ្វីលីពីន ។ ព្យុះនេះនឹងបន្តដំណើរមកដល់ឈូងសមុទ្រប្រទេសវៀត ណាម​នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧បានឲ្យដឹងទៀតថា ឥទ្ធិពលព្យុះខាងលើនេះនឹងធ្វើព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវសម្ពាធទាប ។ លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុ រាជធានី-ខេត្តមួយចំនួននៃ​ប្រទេស​​កម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបង្គួរទៅច្រើន ហើយការធ្លាក់ភ្លៀងនេះ អាចបង្កឲ្យមានជំនន់ ទឹកភ្លៀងច្រើនកន្លែងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ៕

 សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមទាំងស្រុងដូចខាងក្រោម ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print