ខេត្តកំពង់ចាម ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង ញៀន សហការជាមួយកម្លាំង ជំនាញអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេង រស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ប្រតិបត្តិការ បង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសន្ទៃ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយប្រេីវិធានញុះញង់ ។
លោកវរសេនីយ៍ត្រី ជីវ សេង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ កាំង វុត្ថា ហៅង៉ុយ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិសន្ទៃ ឃំុព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្នុងនោះកម្លាំងចាប់យកថ្នាំញៀន០៩កញ្ចប់(ធំ០១កញ្ចប់ តូច០៨ កញ្ចប់) ឧបករណ៍សេពគ្រឿងញៀនមួយសម្រាប់ ទូរស័ព្ទដៃណូគា ចុចពិល ០២គ្រឿង និងជញ្ចីងអេឡិចត្រូនិច ចំនួន០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង រៀបចំសណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមច្បាប់ ៕ វណ្ណៈ











