ខេត្ដស្វាយរៀង៖ ប្រជាពលរដ្ឋជិត៨០គ្រួសារនៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍បានលើកគ្នាមកតវ៉ានៅមុខសាលាខេត្ដដើម្បីសុំឱ្យលោក ជៀង អំ អភិបាលខេត្ដស្វាយរៀងជួយពិនិត្យមើលលោកមេភូមិរួមដៃជាមួយក្រុមអ្នកម៉ៅការ អគ្គិសនីកម្ពុជាសាខាស្វាយរៀងយកថ្លៃភ្លើងខ្ពស់កប់ពពករហូតដល់៣.៩០០រៀលក្នុង ១គីឡូវ៉ាត់ដែលពីមុននៅឆ្នាំ២០១០មានតម្លៃត្រឹមតែ៨០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងហើយបើភ្លើងអគ្គិសនីនៅក្រុងស្វាយរៀងវិញ មានតម្លៃត្រឹមតែ៦៥០រៀលក្នុងមួយ គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ។
ប្រជាពលរដ្ឋលើកគ្នាមកតវ៉ានេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង១០ នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នៅ ខាងមុខសាលាខេត្ដ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ស្ដ្រីឈ្មោះ ព្រំ យាន អាយុ៥៣ឆ្នាំនៅ ភូមិពោធិ៍ថ្មីបានឱ្យដឹងថា កាលពីឆ្នាំ ២០១០លោកមេភូមិពោធិ៍ថ្មីបានឱ្យ ប្រជាពលរដ្ឋចំនួន៧២គ្រួសារផ្ដិតមេ ដៃចូលជាសមាជិកសមាគមប្រើប្រាស់ ភ្លើងអគ្គិសនីដើម្បីស្នើសុំតបណ្ដាញពី អគ្គិសនីកម្ពុជាសាខាស្វាយរៀងដោយ មានឈ្មោះហេងជាអ្នកម៉ៅការហើយ បានព្រមព្រៀងយកតម្លៃត្រឹមតែ៨០០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ។ ក្រោយ មកអ្នកម៉ៅការនិងលោកមេភូមិប្រាប់ ប្រជាពលរដ្ឋថា បាត់បង់ភ្លើងមិនចំណេញ ដូច្នេះសុំឡើងថ្លៃក្នុងមួយគីឡូវ៉ាត់៣០០ រៀលទៀតគឺសរុប១គីឡូវ៉ាត់ម៉ោងថ្លៃ ១.១០០រៀលនៅឆ្នាំ២០១០ប៉ុន្ដែគេឡើងមិនចេះឈប់ទេរហូតមកដល់ថ្ងៃទី៧ ខែ តុលា ឆ្នាំ២០១៥ នេះឡើងថ្លៃ រហូតដល់ ៣.៩០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ។ មិនតែប៉ុណ្ណោះបានទារប្រាក់ថ្លៃតខ្សែ ភ្លើង(ជួសជុលខ្សែភ្លើង)ក្នុងមួយគ្រួសារ១ដុល្លារទៀតទើបប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ដលើកគ្នាមកតវ៉ាសុំកិច្ចអន្ដរា គមន៍ពីលោក ជៀង អំ អភិបាលខេត្ដ មេត្ដាជួយដោះស្រាយឱ្យពួកគាត់ផង ។
ទាក់ទិនករណីខាងលើនេះដែរលោក ជៀង អំ អភិបាលខេត្ដបានចាត់តាំង លោក ស៊ុំ សុជាតិ អភិបាលរងខេត្ដចេញ មកទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋហើយ បានសន្យាជាមួយប្រជាពលរដ្ឋថា លោក នឹងជួបជាមួយប្រធានសាខាអគ្គិសនី កម្ពុជាដើម្បីពិនិត្យដោះស្រាយតាម សំណើរបស់ប្រជាពលរដ្ឋសុំតម្លៃត្រឹម ១.២០០ទៅ១.៥០០រៀលក្នុងមួយគីឡូ វ៉ាត់ម៉ោង ។
ទាក់ទិនករណីនេះដែរនគរវត្ដមិន អាចសុំការបំភ្លឺពីលោកហេងអ្នកម៉ៅ ការអគ្គិសនីបានទេនៅរសៀលថ្ងៃទី១៦ ខែតុលា៕
ដោយ៖ យឹម សុថាន