ខេត្ដព្រះសីហនុ៖ បុគ្គលិកកាស៊ីណូ LION CITY នៅក្រុងព្រះសីហនុ ប្រមាណជាង៥០នាក់មិនទទួលបានប្រាក់ខែគ្រប់ចំនួនសម្រាប់ចាយវាយក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះទេ ជាហេតុធ្វើឱ្យពួកគេស្វះស្វែងរកអន្ដរា គមន៍មិនមានប្រភពណាមួយបញ្ជាក់ ពីមូលហេតុនោះទេ ប៉ុន្ដែមានអ្នកគ្រប់ គ្រងកាស៊ីណូម្នាក់បាននិយាយប្រាប់ អ្នកកាសែតនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ថានេះជាកិច្ចការផ្ទៃក្នុងរបស់ ក្រុមហ៊ុនកាស៊ីណូ ដោយសង្ស័យថាមក ពីការប្រមូលប្រាក់យកមកដោះស្រាយមិនទាន់ទើបមានករណីបែបនេះ ។
បុគ្គលិកកាស៊ីណូ LION CITY ច្រើននាក់បាននិយាយប្រហាក់ប្រហែលគ្នាថា ពួកគេមានគ្នីគ្នាប្រមាណជាង៥០ នាក់ខកខានមិនបានបើកប្រាក់ខែចំនួន ៣ខែមកហើយ ដោយសង្ឃឹមថា នៅថ្ងៃ បុណ្យភ្ជុំបិណ្ឌនេះនឹងទទួលបានការបើក ប្រាក់ខែសរុបយកមកចាយវាយលើ ចំណាយផ្សេងៗក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នេះ ប៉ុន្ដែក្ដីរំពឹងនោះបានក្លាយជាអស់ សង្ឃឹមបានដូចបំណងទៅវិញ ។
ក្រុមបុគ្គលិកដដែលនោះបន្ដថា ការ បើកប្រាក់ខែរបស់ក្រុមហ៊ុនកាស៊ីណូខាងលើនេះមិនមានតម្លាភាពទេដោយអ្នក ខ្លះឡូឡារករឿងក្រុមហ៊ុនខ្លាំងៗទើបបាន បើកប្រាក់ខែគ្រប់ចំនួន រីឯអ្នកខ្លះមិន ហ៊ានឮមាត់នៅស្ងៀមៗក្រុមហ៊ុនបើក ប្រាក់ខែឱ្យតិចតួចប៉ុណ្ណោះ ។ លុះដល់ ពេលសាកសួរដេញដោលទៅមិនមាន អ្នកណាម្នាក់ចេញមុខមកប្រាប់អំពីមូលហេតុនោះទេ ។ បាតុភាពនេះបុគ្គលិក កាស៊ីណូខាងលើនេះសូមអំពាវនាវដល់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្ដព្រះសីហនុមេត្ដាជួយធ្វើអន្ដរាគមន៍ នៅក្រោយបុណ្យភ្ជុំបិណ្ឌនេះ ។
ប្រធានមន្ទីរការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈខេត្ដព្រះសីហនុ លោក យ៉ូវ ខេមរ៉ា បានឱ្យដឹងនៅរសៀលថ្ងៃទី ១៤ខែតុលាថា ករណីនេះលោកនឹងសាក សួរព័ត៌មានទៅមន្ដ្រីរាជការក្នុងមន្ទីរ សិនព្រោះគាត់មិនទាន់ទទួលបានដំណឹង នៅឡើយទេ ។
លោក អ៊ី សុខឡេង អភិបាលក្រុង ព្រះសីហនុបានអះអាងថា បុណ្យភ្ជុំបិណ្ឌ ប្រពៃណីរួចរាល់លោកនឹងចុះពិនិត្យទី តាំងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុង ទឹកដីក្រុងព្រះសីហនុទាំងអស់ ដោយចង់ ដឹងថាតើទីតាំងណាខ្លះមានច្បាប់ និង អត់ច្បាប់ប៉ុន្ដែកន្លងមកលោកបានប្រជុំគណៈបញ្ជាការឯកភាពក្រុងរួចរាល់ ហើយដោយបានដាក់សំណើទៅអាជ្ញាធរសង្កាត់ទាំង៤នៅក្នុងក្រុងព្រះសីហនុចុះ ពិនិត្យនិងកត់ត្រាទីតាំងបើកល្បែងស៊ី សងគ្រប់ប្រភេទយកមកពិនិត្យដើម្បី អនុវត្ដច្បាប់ផងដែរ ។
លោកអភិបាលក្រុងរូបនោះបាន បញ្ជាក់ថា ចំពោះស្លាកយីហោអក្សរ អន្ដរជាតិឬអក្សរខ្មែរនោះគឺជាកាងារ របស់មន្ទីរវប្បធម៌និងមន្ទីរព័ត៌មាន ចំណែកអាជ្ញាធរដែនដីបានត្រឹមតែចូលរួមសហការតែអនុវត្ដច្បាប់តែប៉ុណ្ណោះ។
កាស៊ីណូ Lion City ដែលមិនមាន ស្លាកយីហោជាអក្សរខ្មែរច្បាស់លាស់ នោះពលរដ្ឋក្នុងក្រុងព្រះសីហនុបានដាក់បន្ទុកសង្ស័យថា អាចគ្មានច្បាប់ឬក៏យក ច្បាប់របស់កាស៊ីណូកំពង់សោមស៊ីធីទៅប្រើប្រាស់បន្លំភ្នែកមហាជនផងក៏មិន ដឹងករណីនេះស្នើសុំឱ្យក្រសួងមហាផ្ទៃ មេត្ដាចុះពិនិត្យផង ។
សូមបញ្ជាក់ថា នៅខេត្ដព្រះសីហនុ មានកាស៊ីណូធំៗចំនួន១២កន្លែង ក្នុង នោះនៅក្នុងសង្កាត់លេខ៣មានទីតាំង ចំនួន៥ក្នុងសង្កាត់លេខ២មានចំនួន១ កន្លែងនិងក្នុងសង្កាត់លេខ៤មានចំនួន ៦កន្លែង ។ តាមការកត់សម្គាល់កាស៊ីណូ ធំៗទាំង១២កន្លែងនោះទីតាំងមួយណា ក៏មានពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាង ពពាក់ពពូនដូចហែកឋិនដែរ ។ ទង្វើ បែបនេះត្រូវបានប្រជាពលរដ្ឋរិះគន់ថា កំពុងប្រឆាំងនឹងបទបញ្ជារបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាដែលបានហាម ដាច់ខាតមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរ ចូលលេងល្បែងក្នុងកាស៊ីណូ ប៉ុន្ដែបទ បញ្ជានោះហាក់បីដូចជាសាបរលាប បាត់ទៅហើយដោយសារតែអំពើពុក រលួយ ៕
ដោយ៖ សហការី