ពលរដ្ឋ​ស្រុក​កំពង់​រោទ៍​តវ៉ា​នៅ​មុខ​សាលាខេត្ដ​ចោទ​អ្នកម៉ៅការ​អគ្គិសនី​យក​ថ្លៃ​ខ្ពស់​

ចែករំលែក៖

​ខេត្ដស្វាយរៀង​៖​ ប្រជាពលរដ្ឋ​ជិត​៨០​គ្រួសារ​នៅ​ភូមិ​ពោធិ៍​ថ្មី​ ឃុំ​ស្វាយ​តា​យាន​ ស្រុក​កំពង់​រោទ៍​បាន​លើកគ្នា​មក​តវ៉ា​នៅ​មុខ​សាលាខេត្ដ​ដើម្បី​សុំ​ឱ្យ​លោក​ ជៀង​ អំ​ អភិបាល​ខេត្ដស្វាយរៀង​ជួយ​ពិនិត្យ​មើល​លោក​មេ​ភូមិ​រួម​ដៃ​ជាមួយ​ក្រុម​អ្នកម៉ៅការ​ អគ្គិសនី​កម្ពុជា​សាខា​ស្វាយ​រៀង​យក​ថ្លៃ​ភ្លើង​ខ្ពស់កប់ពពក​រហូត​ដល់​៣.៩០០​រៀល​ក្នុង​ ១​គីឡូវ៉ាត់​ដែល​ពី​មុន​នៅ​ឆ្នាំ​២០១០​មាន​តម្លៃ​ត្រឹមតែ​៨០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ហើយ​បើ​ភ្លើងអគ្គិសនី​នៅ​ក្រុង​ស្វាយ​រៀង​វិញ​ មាន​តម្លៃ​ត្រឹមតែ​៦៥០​រៀល​ក្នុង​មួយ​ គីឡូវ៉ាត់ម៉ោង​ប៉ុណ្ណោះ​ ។​

U

​ប្រជាពលរដ្ឋ​លើកគ្នា​មក​តវ៉ា​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​ នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​នៅ​ ខាង​មុខ​សាលាខេត្ដ​ ស្ថិត​ក្នុងភូមិ​មេភ្លើង​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ។​

​ស្ដ្រី​ឈ្មោះ​ ព្រំ​ យាន​ អាយុ​៥៣​ឆ្នាំ​នៅ​ ភូមិ​ពោធិ៍​ថ្មី​បានឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​ ២០១០​លោក​មេ​ភូមិ​ពោធិ៍​ថ្មី​បានឱ្យ​ ប្រជាពលរដ្ឋ​ចំនួន​៧២​គ្រួសារ​ផ្ដិត​មេ​ ដៃ​ចូល​ជា​សមាជិកសមាគម​ប្រើប្រាស់​ ភ្លើងអគ្គិសនី​ដើម្បី​ស្នើ​សុំ​ត​បណ្ដាញ​ពី​ អគ្គិសនី​កម្ពុជា​សាខា​ស្វាយ​រៀង​ដោយ​ មានឈ្មោះ​ហេង​ជា​អ្នកម៉ៅការ​ហើយ​ បាន​ព្រមព្រៀង​យក​តម្លៃ​ត្រឹមតែ​៨០០​ រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ ។​ ក្រោយ​ មក​អ្នកម៉ៅការ​និង​លោក​មេ​ភូមិ​ប្រាប់​ ប្រជាពលរដ្ឋ​ថា​ បាត់បង់​ភ្លើង​មិន​ចំណេញ​ ដូច្នេះ​សុំ​ឡើងថ្លៃ​ក្នុង​មួយ​គីឡូវ៉ាត់​៣០០​ រៀល​ទៀត​គឺ​សរុប​១​គីឡូវ៉ាត់ម៉ោង​ថ្លៃ​ ១.១០០​រៀល​នៅ​ឆ្នាំ​២០១០​ប៉ុន្ដែ​គេ​ឡើង​មិន​ចេះ​ឈប់​ទេរ​ហូត​មក​ដល់​ថ្ងៃ​ទី​៧​ ខែ​ តុលា​ ឆ្នាំ​២០១៥​ នេះ​ឡើងថ្លៃ​ រហូត​ដល់​ ៣.៩០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ ។​ មិនតែប៉ុណ្ណោះ​បាន​ទារប្រាក់​ថ្លៃ​ត​ខ្សែ​ ភ្លើង​(​ជួសជុល​ខ្សែភ្លើង​)​ក្នុង​មួយ​គ្រួសារ​១​ដុល្លារ​ទៀត​ទើប​ប្រជាពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ដ​លើកគ្នា​មក​តវ៉ា​សុំ​កិច្ច​អន្ដរា​ គម​ន៍​ពី​លោក​ ជៀង​ អំ​ អភិបាលខេត្ដ​ មេត្ដា​ជួយ​ដោះស្រាយ​ឱ្យ​ពួក​គាត់​ផង​ ។​

​ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​លោក​ ជៀង​ អំ​ អភិបាលខេត្ដ​បាន​ចាត់តាំង​ លោក​ ស៊ុំ​ សុ​ជាតិ​ អភិបាលរង​ខេត្ដ​ចេញ​ មក​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ហើយ​ បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា​ លោក​ នឹង​ជួប​ជាមួយ​ប្រធាន​សាខា​អគ្គិសនី​ កម្ពុជា​ដើម្បី​ពិនិត្យ​ដោះស្រាយ​តាម​ សំណើ​របស់​ប្រជាពលរដ្ឋ​សុំ​តម្លៃ​ត្រឹម​ ១.២០០​ទៅ​១.៥០០​រៀល​ក្នុង​មួយ​គីឡូ​ វ៉ា​ត់​ម៉ោង​ ។​

​ទាក់ទិន​ករណី​នេះ​ដែរ​នគរវត្ដ​មិន​ អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ហេង​អ្នក​ម៉ៅ​ ការ​អគ្គិសនី​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែតុលា៕​

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print