ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃាត់ខ្លួនពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាដោយយកកាំបិតប័ុងតោកាប់ទៅលើបុរសម្នាក់បណ្ដោលឱ្យរងរបួសស្នាម ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង៩និង៥០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវច្រកឌឿងហែមលេខ១២៥ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើត្រូវបានគេប្រាប់ឲ្យដឹងថា មានឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ២៨ឆ្នាំ មុនរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៨BEo ផ្លូវលេខ២២៩ ក្នុងសង្តាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ អឹុង ឡៃហុក ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ១១E3z ផ្លូវលេខ១៤៦ ភូមិ៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥រូបខ្លួនបានលេងផ្ទះមិត្តភ័ក្រ្តនៅបុរីកីឡាអាគារទី៧ក្រោយមករូបគេក៏បានចុះមកក្រោមក៏បានជួបជាមួយជនសង្ស័យហើយពេលនោះជនសង្ស័យក៏បាននិយាយទៅកាន់រូបគេថា កុំឱ្យដើរជាមួយឈ្មោះ សោម សុម៉ុច ទៀតបើនៅតែដើរជាមួយទៀត អញនិងកាប់ឯងហើយ នៅពេលនោះរូបគេក៏បានដើរចេញទៅបាត់។ លុះមកដល់ថ្ងៃដ៏ដែលវេលាម៉ោង៦និង០៥ល្ងាច ជនរងគ្រោះក៏បានចុះពីលើផ្ទះឈ្មោះ សោម សុម៉ុច មកទិញបាយហូបនៅកន្លែងកើតហេតុខាងលើ ស្រាប់តែជនសង្ស័យកាន់កាំបិតប័ុងតោមកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តោលឱ្យរងរបួសត្រូវចំកដៃខាងស្ដាំមួយកន្លែង ម្រាមដៃខាងឆ្វេង និងប្រអប់ដៃទៀត ពេលធ្វើសកម្មភាពរួចហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់។
លុះមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥វេលាម៉ោង៩និង៥០នាទីជនសង្ស័យកំពុងអង្គុយលេងនៅច្រកឌឿងហែមផ្លូវលេខ២១៥ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក៏ត្រូវជនរងគ្រោះចាប់ឃាត់ខ្លួន រួចប្រគល់ឱ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្នបាលវាលវង់តែមង្ត ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្នាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់ ៕
...
ដោយ៖ ស រស្មី