ចេញពី​ក្លឹ​ប​បើក​ម៉ូតូ​មិន​ប្រយ័ត្ន​បុក​គេ​របួសធ្ងន់​ស្រាល​៥​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​៥​នាក់​ បាន​រង​របួសធ្ងន់​ស្រាល​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ ត្រង់​ចំណុច​ផ្លូវ​លេខ​១៦៩​កែង​ផ្លូវ​លេខ​១១៨​ ត្រង់​ចំណុច​មុខ​ម​ជ្ឃ​មណ្ឌល​កំសាន្ត​Town​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ កាលពី​វេលា​ម៉ោង​២​ និង​៥០​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

5

​តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រីំ​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1E​ 4624​ បាន​ឌុ​ប​ប្រពន្ធ​មក​តាម​បណ្តោយ​ផ្លូវ​១៦៩​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។​ លុះដល់​ចំនុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួ​គ្រឿង​ទៀត​ម៉ាក​Scoopy​ Today​ ពណ៌​ពងមាន់​ អត់​មាន​ស្លាក​លេខ​ជិះ​គ្នា​៣​នាក់​ស្រី​ម្នាក់​និង​ប្រុស​២​នាក់​ ដែល​ទើប​បើក​ចេញ​មក​ពី​ក្លឹ​ប​កម្សាន្ដ​Town​ ហើយ​បាន​ជិះ​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិច​ ដោយ​អាង​តែ​ផ្លូវ​ស្ងាត់​ហើយ​ស្រវឹង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ពេញទំហឹង​ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​គរ​លើ​គ្នា​។​ ចំណែក​អ្នក​ជិះ​ម៉ូតូ​ស្កុ​ពី​របួសធ្ងន់​២​នាក់​ ស្រាល​ម្នាក់​ និង​អ្នក​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​របួសធ្ងន់​ម្នាក់​ ស្រាល​ម្នាក់​។​

​ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ និង​ដឹក​យក​អ្នក​របួស​ខាង​បង្ក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​។​ ចំណែក​បុរស​រង​គ្រោះ​បាន​ចូល​ទៅ​ព្យាបាល​របួស​ដោយ​ខ្លួនឯង​។​ រីឯ​ម៉ូតូ​ទាំង​សងខាង​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា​៕​

746

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print