ស្លាក​យីហោ​ពុំ​មាន​អក្សរ​ខ្មែរ​ក្នុង​ទឹកដី​ទេសចរ​ណ៏​ខេត្ដ​ព្រះ​សីហ​នុ​កំពុង​រង​ការ​វាយប្រហារ​ពី​មតិ​មហាជន​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ អក្សរសាស្ដ្រ​ខ្មែរ​ ជា​ដួង​ព្រលឹង​ជាតិ​របស់​ខ្មែរ​ ប៉ុន្ដែ​នៅ​ ពេល​បច្ចុប្បន្ន​នេះ​នៅ​លើ​ស្លាក​យីហោ​មួយ​ចំនួន​ក្នុង​ទីក្រុង​ទេសចរណ៍​ខេត្ដ​ព្រះ​សីហ​នុ​ស្ទើរតែ​បាត់​ដែល​បង្ក​ឱ្យ​មតិ​មហាជន​ មួយ​ចំនួន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​មន្ទីរ​ វប្ប​ម​ធ៌​ខេត្ដ​ថា​ ពុំ​បាន​យកចិត្ដទុកដាក់​ អំពី​អត្ដសញ្ញាណ​ជាតិ​បណ្ដោយ​ឱ្យ​ម្ចាស់​ ក្រុមហ៊ុន​ម្ចាស់​អាជីវករ​មួយ​ចំនួន​ធ្វើ​អ្វី​តាម​ទំនើងចិត្ដ​ពុំ​បាន​គោរព​ច្បាប់​រដ្ឋ​ ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

dse (3)

​អ្នក​រស់នៅ​ក្រុងព្រះសីហនុ​ ក៏​ដូច​ ជា​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​កម្សាន្ដ​ នា​រដូវ​ភ្ជុំបិណ្ឌ​នា​ពេល​កន្លង​ទៅ​នេះ​បាន​ សម្ដែង​ទស្សនៈ​ថា​អាជ្ញាធរ​ខេត្ដ​ និង​មន្ដ្រី​ ជំនាញ​ មន្ទីរ​វប្បធម៌​ខេត្ដ​ មិន​គួរ​ណា​ មើល​រំលង​អំពី​អត្ដសញ្ញាណ​ខ្មែរ​ជុំវិញ​ ការ​តាំង​ស្លាក​យីហោ​ដោយ​ពុំ​មាន​អក្សរ​ខ្មែរ​នោះ​ទេ​ ។​

​ប្រភព​រិះគន់​បាន​បន្ដ​ទៀត​ថា​ នៅ​ លើ​ស្លាក​យីហោរ​ក្នុង​ក្រុង​ទេសចរណ៍​ វប្បធម៌​ធម្មជាតិ​ជា​ច្រើ​នៅ​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​គេ​សង្កេត​ឃើញ​ថា​ពុំ​ មាន​សរសេរ​អក្សរ​ខ្មែរ​ សូ​ម្បី​តែ​មួយ​តួ​ ដែល​ជា​ទ​ង្វើ​ផ្ទុយ​ទៅ​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ​ បាន​កំណត់​ឡើង​ដោយ​ស្ថាប័ន​កំពូលៗ​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ចែង​ យ៉ាង​ច្បាស់​ថា​ គ្រប់​ស្លាក​យីហោ​របស់​ ក្រុមហ៊ុន​ ពាណិជ្ជករ​ អាជីវករ​ អង្គការ​ ក្រៅ​រដ្ឋាភិបាល​នានា​ដែល​កំពុង​ប្រតិបត្ដិការ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ចាំបាច់​ត្រូវ​តែ​សរសេរ​អក្សរ​ជាតិ​(​អក្សរ​ខ្មែរ​)​ នៅ​ផ្នែក​ខាងលើ​ស្លាក​ទាំងនោះ​ ជា​កំហិត​ បើ​ពុំនោះ​ទេ​ត្រូវ​ទទួលខុសត្រូវ​ តាម​ផ្លូវច្បាប់​ដែល​បាន​កំណត់​ ។​

​ក្នុង​នាម​ពួក​គាត់​ជា​កូន​ខ្មែរ​អំពាវនាវ​យ៉ាង​ទទូច​ដល់​ស្ថាន​ប័ន​ពាក់ព័ន្ធ​នានា​ ជា​ពិសេស​មន្ទីរ​ និង​ ក្រសួង​វប្បធម៌​ ក៏​ដូច​ ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ សូម​មេត្ដា​ត្រួតពិនិត្យ​ឡើង​វិញ​អំពី​អត្ដសញ្ញាណ​ខ្មែរ​ពាក់ព័ន្ធ​ទៅ​នឹង​ស្លាក​យីហោ​នេះ​ ។​**​ បើ​ពុំនោះ​ទេ​អត្ដសញ្ញាណ​អក្សរ​ សាស្ដ្រ​ខ្មែរ​នឹង​ត្រូវ​បាត់បង់​បន្ដិចៗ​ម្ដង​ ជាក់​ជា​ពុំខាន​ ។​

​ជុំវិញ​ការ​រិះគន់​ទាំងនេះ​លោក​ ដេ​ត​ណូ​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ដ​ ព្រះ​សីហ​នុ​បាន​គូសបញ្ជាក់​ថា​ ចំពោះ​ បញ្ហា​ទាំងនេះ​ខាង​មន្ទីរ​ជំនាញ​របស់​លោក​ កំពុង​តែ​ដុតដៃដុតជើង​ធ្វើ​ជំរឿន​ ដោយ​ បាន​ណែនាំ​ពួក​គាត់​ (​ម្ចាស់​ក្រុមហ៊ុន​ ម្ចាស់​អាជីវករ​ អង្គការក្រៅរដ្ឋាភិបាល​ នានា​)​ឱ្យ​កែប្រែ​ស្លាក​យីហោ​ ដែល​ពុំ​ មាន​អក្សរសាស្ដ្រ​ជាតិ​ឱ្យមក​ដាក់​អក្សរសាស្ដ្រ​ជាតិ​នៅ​ផ្នែក​ខាងលើ​វិញ​ ដោយ​ ទុក​ពេល​ចាប់ពី​១​ខែ​ ទៅ​២​ខែ​ បើ​ពុំនោះ​ ទេ​ មន្ដ្រី​ជំនាញ​នឹង​ចាត់ការ​ទៅ​តាម​ ផ្លូវច្បាប់​ ៕​

dse (1)dse (2)

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print