ភ្នំពេញ៖ ឡចំហាយរបស់រោងចក្រប្រាយស្កាយបានផ្ទុះឡើងបណ្តាលឲ្យរងរបួសបុរសម្នាក់កាលពីវេលាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ។
ទីតាំងរោងចក្រប្រាយស្កាយ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មូលហេតុគេនៅមិនទាន់ដឹងទេ ខណៈសមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេត។ សាក្សីឃើញហេតុការណ៍អះអាងថា ហេតុការណ៍ផ្ទុះឡចំហាយនេះបណ្តាលឲ្យធ្លុះជញ្ជាំងពីម្ខាងទៅម្ខាងទៀត រងរបួសបុរសម្នាក់ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ៕ សុខា សែនជ័យ
...