ស្លាប់ទៀតហើយនៅលើកំណាត់ផ្លូវជាតិលេខ៥៥ដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គេសង្កេតឃើញនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ពីខេត្តពោធិ៍សាត់ឆ្ពោះស្រុកវាលវែង បន្ទាប់ពីស្ថាបនាផវ្លូ ១ខ្សែនេះស្ទើរតែរួចរាល់ ១រយភាគរយមកនេះ គេសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍ឥតឈប់ឈរបណ្ដាលឲ្យរងរបួសស្រាលធ្ងន់ និងស្លាប់ជាបន្តបន្ទាប់ព្រមទាំងខូចខាតមធ្យោបាយធ្វើដំណើរដូចជារថយន្ត និងម៉ូតូ។ល។ ជាក់ស្ដែងស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មភ្លាមៗនៅនឹងកន្លែង ដោយក្នុងករណីគ្រោះថ្នងក់ចរាចរណ៍រថយន្តបុក ខណៈដែលស្រ្តីរងគ្រោះកំពុងស្មើរជើង(ដើរឆ្លងផ្លូវ)។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចសាលាឆទានអូរដេកា ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា ស្រ្តីរងគ្រោះ(ស្លាប់)ឈ្មោះ គង់ សុផានី អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានខាងលើបន្តថា ចំណែកបើកបររថយន្តឈ្មោះ ឈិត ប៉ែត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបើកបររថយន្ត ១គ្រឿងម៉ាក សាំយ៉ុង ពណ៏សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2U 5491 ប៉ុន្តែប្រភពមិនបានបញ្ជាក់ថារថយន្តបង្កបើកបរក្នុងទិសដៅមកពីណាឬទៅណានោះទេ លុះដល់ចំណុចកើតហេតុក៍បានបុកស្រ្តីរងគ្រោះបណ្ដាលឲ្យដួលស្លាប់យ៉ាងរន្ធត់តែម្តង ហើយប្រភពដដែលខាងលើក៍មិនបានបញ្ជាក់ថាស្រ្តីរងគ្រោះ(ស្លាប់)ដើររបៀបណានោះដែរ ខណៈអ្នកសារព័ត៌មានយើងសុំការបញ្ជាក់តាមទូរស័ព្ទច្រើនលេខ តេចូលខ្លះតែគ្មានអ្នកទទួល និងតេមិនចូល។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា បច្ចុប្បន្ន សាកសពបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងរថយន្ត និងបើកដែលបានឃាត់ខ្លួន បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print