ផ្ទុះឡចំហាយរោងចក្រប្រាយស្កាយ ក្នុងសង្កាត់ចោម រងរបួសបុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ឡចំហាយរបស់រោងចក្រប្រាយស្កាយបានផ្ទុះឡើងបណ្តាលឲ្យរងរបួសបុរសម្នាក់កាលពីវេលាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ។

ទីតាំងរោងចក្រប្រាយស្កាយ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មូលហេតុគេនៅមិនទាន់ដឹងទេ ខណៈសមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេត។ សាក្សីឃើញហេតុការណ៍អះអាងថា ហេតុការណ៍ផ្ទុះឡចំហាយនេះបណ្តាលឲ្យធ្លុះជញ្ជាំងពីម្ខាងទៅម្ខាងទៀត រងរបួសបុរសម្នាក់ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ៕ សុខា សែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print