ភ្ញាក់ផ្អើលខ្លាំងនឹងដំណឹងអតីតតាសិចស៊ីកែវ សូរិយាចងកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ មានការភ្ញាក់ផ្អើលខ្លាំង ក្នុងចង្កោមអ្នកសិល្បៈ ក្រោយ ពីគេទទួលដំណឹងថា អតីតតារាសិចស៊ីកែវ សូរិយា ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនកាលពី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅផ្ទះនាងតំបន់បុរីប៉េងហួតបឹងស្នោ។

ដំណឹងនេះលេចចេញឡើងបន្ទាប់ពីនាងទើបនឹងជួបរឿងរ៉ាវរងហិង្សាធ្ងន់ពីស្វាមីកាលពីប៉ុន្មានខែមុននេះ។

គេចាំបានថា កែវ សូរិយាបានឃ្លាតឆ្ងាយពីពិភពសិល្បៈឈឹងសូន្យ អស់រយៈពេល៨ឆ្នាំមកហើយ ក្រោយពីនាងជាប់ងារកំពូលតារាស្រីខ្មែរសិចស៊ី ប៉ុន្តែថ្មីៗនេះ ក៏ត្រូវបានមហាជនភ្ញាក់ផ្អើលទាំងក្តីអាណិតអាសូរពីស្នាមរបួសតាំងពីកែងជើង ដើមទ្រូង បង់រូបឆោមសម្ផស្ស ស្បែកក៏សម៉ដ្ឋរលោងខ្ចី ដោយនាងក៏បានបញ្ជាក់ក្នុងបណ្តាញសង្គមថា រងហិង្សាពីប្តីយ៉ាងធ្ងន់ធ្ងរនោះ។

កាន់តែភ្ញាក់ផ្អើលក្រោយពេលដែលអ្នកសិល្បៈបានទម្លាយថា តារាស្រីរូបនេះ បានស្លាប់ដោយការចងកធ្វើអត្តឃាត។ នៅមិនទាន់មានការបញ្ជាក់ជុំវិញដំណឹងនេះនៅឡើយ ប៉ុន្តែនៅលើគណនីយហ្វេសប៊ុករបស់តារាសិចស៊ីដេនីក្វាន់ បានផ្ញើសាររំលែកទុក្ខ និងបង្ហាញក្តីអាណិតអាសូរចំពោះអតីតារាស្រីកែវ សូរិយា។

ដេនី ក្វាន់លើកឡើងថា“ហេតុអ្វីបងគិតខ្លីម្ល៉េះ? បងមិនអាណិតកូនៗរបស់បងទេអី? បងជាតារាសិចស៊ីក្នុងដួងចិត្តរបស់ខ្ញុំរហូត សូមបងទៅឲ្យបានសុខ”។

ស្រដៀងគ្នានេះដែរ ក្នុងគណនីយហ្វេសប៊ុករបស់តារាសម្តែងជើងចាស់ អ្នកនាង បូនីតាដាដេណា ក៏បានបង្ហោះរូបថតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដែរ។

ទោះជាយ៉ាងណា គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីប្រធានសមាគមសិល្បករខ្មែរអ្នកនាងចន ច័ន្ទលក្ខិណាបាននៅឡើយដែរ ព្រោះតែកន្លងទៅ អ្នកនាងធ្លាប់ចេញមុខជួយខ្នះខ្នែងស្វែងរកការជួយសង្គ្រោះចំពោះតារាស្រីរូបនេះក្រោយរងហិង្សាពីស្វាមី។

គួរបញ្ជាក់ដែរថា តារាសម្តែងរូបស្រស់សាច់សខ្ចីកែវ សូរិយា (ឈ្មោះដើមកែវ សុភា) ត្រូវបានគេដឹងថា បានរៀបការប្តីឈ្មោះហុង មករាវុធ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៩ ហើយនាងក៏បានដកខ្លួនពីសិល្បៈរហូតមកទល់បច្ចុប្បន្ន។

NKD-36x6_outline

នាងធ្លាប់បានចេញមុខតាមហ្វេសបុកទម្លាយរឿងវិវាទក្នុងគ្រួសារជាមួយស្វាមី ព្រមទាំងបង្ហាញស្នាមរបួសដែលនាងអះអាងថា ជាស្នាដៃហិង្សារបស់ស្វាមីទាំងនៅជើង និងសុដន់ ដោយការគប់នឹងកាំបិតដាច់សាច់សុដន់១ដុំ ប៉ុន្តែគេមិនបានឃើញអំពីចំណាត់ការណាមួយចំពោះស្វាមីនាងនោះដែរ ស្រាប់តែពេលនេះ លេចចេញដំណឹងនាងចងកធ្វើអត្តឃាតទៅវិញ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print