ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ចំការលើ និងស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយា ល័យប្រឆាំងគ្រឿងញៀន ធ្វើកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន ខុសច្បាប់ នៅចំណុចភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយប្រើវិធាន ញុៈញង់ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៨នាក់ ។
លោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយា ល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់ ៖
១-ឈ្មោះ លី រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម
២-ឈ្មោះ ធឹក ប៊ុនណារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជាតិ ខ្មែរ នៅភូមិបន្ទាយជ័យ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម
៣-ឈ្មោះ ឌឿក ធារី ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម
៤-ឈ្មោះ ស៊ាង ដារ៉ុង ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម
៥-ឈ្មោះ អោក ឌីណា ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិពែងមាស ជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម
៦-ឈ្មោះ ថុន រ៉ាវុត ភេទប្រុស អាយុ២៨ឆ្នាំ ជាតិ ខ្មែរ នៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម
៧-ឈ្មោះ ខេន ចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិពែងមាសត្បូង ស្រុកចំការលើ ខេត្តកំពង់ចាម និង៨-ឈ្មោះ ហេន ស៊ីនាត ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិជយោ ឃំុជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
បន្ទាប់ពីឃាត់ខ្លួន កម្លាំងបានចាប់យកវត្ថុតាងរួមមាន ៖ ថ្នាំញៀនចំនួន២កញ្ចប់ (ធំ១កញ្ចប់) ម៉ូតូចំនួន៥គ្រឿង ទូរស័ព្ទដៃ៧គ្រឿង ឧបករណ៍សេពថ្នាំញៀន និងសម្ភារវេចខ្ចប់ថ្នាំញៀន មួយចំនួនធំ ។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ និងវត្ថុតាងខាងលើ សមត្ថកិច្ចនគរបាលកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការចាត់ការតាមច្បាប់៕ វណ្ណៈ