ចូលដេកផ្ទះសំណាក់ជ័យពន្លឺ ព្រឹកឡើងបាត់ម៉ូតូ ម្ចាស់ផ្ទះសំណាក់អត់ដឹង

ចែករំលែក៖

ភ្នំពេញ ៖ បុរសជានិសិ្សតឆ្នាំទី៥ផ្នែកអគ្គីសនី២នាក់ បន្ទាប់ពីដើរលេងយប់ជ្រុល ក៏បានចូលទៅសម្រាកនៅផ្ទះសំណាក់យីហោ ជ័យពន្លឺ ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះវេលាម៉ោង៥និង៣០ នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ងើបឡើងស្រាប់តែបាត់ម៉ូតូមិនដឹងទៅណា សល់តែកូនសោដែលចាក់ជាប់ម៉ូតូ រត់ទៅសួរម្ចាស់ផ្ទះសំណាក់ឆ្លើយថា មិនដឹងទៅវិញ ធ្វើឲ្យភ្ញៀវអស់ជំនឿបង្កការភ្ញាក់ផ្អើលប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍។

ជនរងគ្រោះ ឈ្មោះ យ៉េ សុី ដេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៥ ផ្នែកអគ្គីសនី មានទីលំនៅ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ និងមិត្តភក្តិម្នាក់ទៀត ឈ្មោះ សុខ វីរៈ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរនិស្សិតឆ្នាំទី៥ ផ្នែកអគ្គីសនី ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិអកនាគ ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ចំណែកម៉ូតូចោរលួចបាត់ ក្នុងផ្ទះសំណាក់ ជ័យពន្លឺ ខាងលើ ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-5279 ។ រីឯអ្នកយាមផ្ទះសំណាក់ ឈ្មោះ ឈឿន ឈិត ហៅម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ សន្តិសុខយាមផ្ទះសំណាក់ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

NKD-36x6_outline

ពួកគេទាំង២នាក់ ចេញពីធ្វើការងារ នៅផ្ទះមិត្តភក្តិ នៅស្កាត់ភ្នំពេញថ្មីវិញ ជិះម៉ូតូម្នាក់មួយគ្រឿង ឆ្លៀតទៅហូបអីនៅ ផ្សារកុងតឺន័រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយយប់ជ្រៅទៅហើយ វេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី២៣ ខែតុលា មិនហ៊ានទៅផ្ទះទេ សម្រេចនាំគ្នាចូលសម្រាកនៅផ្ទះ សំណាក់ ជ័យ ពន្លឺ ស្ថិតនៅក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ចតទុកដាក់ ចាក់សោម៉ូតូទាំង២គ្រឿងត្រឹមត្រូវ អ្នកមើលការ សន្តិសុខយាមកាមផ្ទះសំណាក់ ចាក់ទាំងសោ ជាប់កង់ម៉ូតូទៀត ឲ្យកូនសោ ទៅខ្លួនកាន់មួយ ហើយចូលដេកសម្រាក បាត់ លុះរហូតដល់ វេលាម៉ោង៥និង៣០នាទីព្រឹក ចេញវិញ ចុះមកយកម៉ូតូ ស្រាប់តែបាត់មួយគ្រឿង ឃើញតែសោ មិនឃើញម៉ូតូ ទើបបង្កឲ្យឆោឡោ ម្ចាស់ផ្ទះ បែជាចង់ចោទ ពួកគេទាំង២នាក់ ក៏បញ្ហានេះកើតឡើងបង្កការភ្ញាក់ផ្អើលសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ។

តាមសម្តីបុរសឈ្មោះ ឈឿន ឈិត ជាអ្នកយាមប្រចាំផ្ទះសំណាក់ ជ័យ ពន្លឺ បានឲ្យដឹងថា ក្រោយពីយុវជនទាំង២នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង ចូលសម្រាកហើយ ម៉ូតូចាក់សោរួច បិទទ្វារច្រកមុខ ហើយខ្លួនក៏ចូលដេកលក់ដែរ រហូតដល់ព្រឹកឡើង ទើបផ្អើលឆោឡោ រឿងបាត់ម៉ូតូមួយគ្រឿង ។

ទោះជាយ៉ាងណាក្តី បើពិនិត្យលើមេសោ ឃើញមានស្នាមវាយ ចុះហេតុអ្វីបានជាអ្នកយាម ដេកជាប់នៅកន្លែងម៉ូតូហើយ បិទទាំងទ្វាររបងទៀត ឆ្លើយថាមិនដឹងទៅវិញ ។

ក្រោយពីនិយាយ លើកហេតុផលរៀងខ្លួន នៅផ្ទះកើតហេតុមិនចុះសម្រុងគ្នា ទើបនគរបាល នាំភាគី ទាំង២ ទៅសាកសួរនៅប៉ុស្តិ៍កាកាប ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print