ឃើញនាងដេកចំហរទ្វារចូលចាប់រំលោភមួយភ្លែតបានសម្រេច២ដង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវប៉ូលីសចាប់ឃាត់ខ្លួនបន្ទាប់ពីរូបគេឃើញនារីម្នាក់ដេកលង់លក់ចំហរទ្វារហើយក៍ចូលទៅចាប់រំលោភបានសម្រេចរហូតដល់ទៅ២ដងរយះពេលតែមួយភ្លែតហើយត្រូវនាងស្រែកឆោឡោឡើងផ្អើលអ្នកជិតខាងព័ន្ធចាប់ប្រគល់ឲ្យប៉ូលីស។

ករណីនេះកើតឡើង កាលពីវេលាម៉ោង១និង១៥នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ប៉ូលីសប្រាប់ថាជនសង្ស័យមានឈ្មោះ ជីវ ធា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួល លេខ៤ ផ្លូវលំ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខនិង មានស្រុកកំណើតភូមិ អូរអណ្តូង ឃុំភ្នំលាវទី១ ស្រុកកំពង់ត្រាច ខេត្តកំពត ។ ចំណែកនារីរងគ្រោះ ឈ្មោះ ថ គ ហ អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១ ជាប់គ្នាជាមួយបន្ទប់ ជនសង្ស័យ ។

ប្រភពពីនារីរងគ្រោះ រៀបរាប់ប្រាប់សមត្ថកិច្ចថ មុនកើតហេតុ ម៉ោង៩យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ប្អូនប្រុសស្រី២នាក់របស់នាង បានសុំចេញទៅដើរលេង រួមជាមួយមិត្តភ័ក្រផ្សេងទៀតនៅខាងក្រៅ។ ក្រោយពីប្អូនៗចេញទៅបាត់ នាងក៍ដេកលេងលើកន្ទេលក្នុងបន្ទប់ ដោយហត់នឿយនឹងការងារពេក ក៍លង់លក់បាត់ទៅ ដោយភ្លេចទាំងបិទ្វារ ដាក់គន្លឹះ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យ ដើរមកចូល ចាប់ខ្លួនសង្កត់ជាប់សម្រាតខោនាងហើយក៍ធ្វើសកម្មភាព រំលោភ នាងបានសម្រេចរហូតដល់ទៅ២ដងរយះពេលតែមួយភ្លេតពេលនោះនាងក៍រើបម្រាស់រួច ស្រែកអោយអ្នកជិតខាងជួយ ពេលនោះជនសង្ស័យក៍រត់គេចចូលទៅសង្ងំក្នុងបន្ទប់លេខ៤របស់គេ ខ្ទាស់ទ្វារហើយនាងក៍ប្តឹងប៉ូលីសអោយមកហៅនិងនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភនារីរងគ្រោះ បានសម្រេច២ដង ក្នុងរយៈពេលមួយភ្លែតពិតប្រាកដមែន។ហើយមូលហេតុដែលនាំអោយគេចូលចាប់នារីរងគ្រោះរំលោភនោះព្រោះពេលដែលគេមកពីដើរលេងវិញ ឃើញទ្វារបន្ទប់ចំហ ក្រឡេកឃើញនាង ដេកទំនងពេកខ្លួនមានអារម្មចង់រួមភេទក៍ដើរចូលចាប់នាងរំលោភតែម្តងទៅ។

លុះមកដល់ប៉ុស្តិ៍នគរបាលនារីរងគ្រោះបានដាក់ពាក្យបណ្តឹងទាមទាជំងឺចិត្តចំនួន៥ពាន់ដុល្លានិងសំណូមពរអោយសមត្ថកិច្ចដាក់ទោសជននេះអោយតឹងរឹងបំផុតតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print