ចាប់ឃាតកបានហើយ ករណីកាប់សម្លាប់យុវជនម្នាក់ដែល ជិះចេញពីកម្មពិធីជប់លៀងមិត្តភ័ក្តិ នៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្ដាល ៖ រយៈពេល៨ថ្ងៃប៉ុណ្ណោះ កម្លាំងកងរាជអាវុធហត្ថ ក្រោមការដឹកនាំស្រាវជ្រាវនិងបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ឈានដល់ឃាត់ខ្លួនជនសង្ស័យ៣នាក់បន្តបន្ទាប់ ក្នុងចំណោមបក្ខពួកទាំងអស់៦នាក់ និងមាន២នាក់ជាជនដៃដល់ធ្វើសកម្មភាពស្ទាក់កាប់សម្លាប់ជនរងគ្រោះនៅកណ្តាលផ្លូវពេលជិះចេញពីពិធីជប់លៀងមិត្តភ័ក្តិ ។

មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាលបានឱ្យដឹងថា ជន សង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ១-ឈ្មោះ ពេញ ស៊ី ណេង ហៅ ឡេង ភេទប្រុស អាយ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករកាត់ជី មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកគៀនស្វាយ ជាជនដៃដល់ ២-ឈ្មោះ ហួ កុសល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡានកុងតឺន័រ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកគៀនស្វាយ ជាអ្នកសមគំនិត ៣-ឈ្មោះ សុឹម រិទ្ធី ហៅ ជ្រូក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដី មានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកគៀនស្វាយ ជាអ្នកឌុបជនសង្ស័យធ្វើសកម្មភាព ។

ចំណែកបក្ខពួក៣នាក់ទៀត ដែលជាជាអ្នកផ្តើមគំនិតកំពុងរត់គេចខ្លួនមានឈ្មោះ ១-លីន ភេទប្រុស ឈ្មោះ ប៉ែត ភេទប្រុស ឈ្មោះ ធា ភេទប្រុស ។ អ្នកទាំង៣នាក់ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យបានឆ្លើយថា នៅថ្ងៃកើតហេតុឈ្មោះ ប៉ែត ឈ្មោះ លីន និងឈ្មោះ ធា ជិះម៉ូតូមកប្រាប់ឈ្មោះ ពេញ សុីណេង ឈ្មោះ សុឹម រិទ្ធី និងឈ្មោះ ហួ កុសល់ថា ផ្ទះផឹកសុីយកដុំថ្មគប់រូបគេ ដែលមានទីតាំងស្ថិតក្នុងភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ បន្ទាប់ពីនិយាយគ្នាចប់អ្នកទាំង៦នាក់ ជិះម៉ូតូទៅមកៗកាត់មុខផ្ទះនោះ រង់ចាំធ្វើសកម្មភាព ។

លុះដល់ម៉ោង៩និង៣០នាទីយប់ ក្រុមជនរងគ្រោះមានឈ្មោះ គៀត ភារម្យ និងឈ្មោះ ធី ប៊ុនធីម បានជូនឈ្មោះ រស្មី សាម៉ាឌី មកផ្ទះវិញ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1FP.3194 ដោយឈ្មោះ គៀត ភារម្យ ជាអ្នកឌុប ចំណែកឈ្មោះធី ប៊ុនធីម អង្គុយកណ្តាល រីឯឈ្មោះ រស្មី សាម៉ាឌី អង្គុយខាងក្រោយ ។ ធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះឌុបគ្នា២នាក់ មានឈ្មោះ ស៊ឹម រិទ្ធី ហៅ ជ្រូក ជាអ្នកឌុប និងឈ្មោះ ពេញ ស៊ីណេង ហៅ ឡេង អង្គុយពីក្រោយ កាន់ដាវ១ដើម ក្នុងទិសដៅស្របគ្នា ហើយបានកាប់មកលើឈ្មោះ រស្មី សាម៉ាឌី ភេទប្រុស ចំខាងក្រោមគុម្ពត្រចៀកខាងឆ្វេងបណ្តាលអោយដាច់រយះ ប្រវែង 5,50សង់ទីម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកក្រុមជនសង្ស័យ ពេលធ្វើសកម្មភាពរួចបិទភ្លើងម៉ូតូបើករត់គេចបាត់ ។

គួររំឭកថា ករណីឃាតកម្មកាប់ប្រហារមិនញញើតដៃនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវលំក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ រស្មី សាម៉ាឌី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិ_ឃុំកើតហេតុ ចំណែកមិត្តភក្តិ២នាក់ទៀតដែលឌុបជនរងគ្រោះចេញពីជប់លៀងត្រឡប់មកផ្ទះវិញមានឈ្មោះ គៀត ភារម្យភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិទួលដូង ឃុំ
គគីរ ស្រុកកៀនស្វាយ និងម្នាក់ទៀតមាន ឈ្មោះធី ប៊ុនធីម ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

តាមប្រភពពត៍មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះឈ្មោះរស្មី សាម៉ាឌី បានទៅចូលរួមកម្មវិធីជប់ លៀងនៅផ្ទះមិត្តភក្តិឈ្មោះគៀត ភារម្យ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពោលគឺនៅភូមិជាប់គ្នា ក្នុងឃុំជាមួយគ្នា លុះដល់ម៉ោង៩ និង៣០ នាទីយប់ថ្ងៃដដែល មិត្តភក្តិរបស់ជនរងគ្រោះ២នាក់មានឈ្មោះ គៀត ភារម្យ ភេទប្រុស និងឈ្មោះធី ប៊ុនធីម ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បានឌុបជនរងគ្រោះឈ្មោះ រស្មី សាម៉ាឌី ត្រឡប់មកផ្ទះវិញ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 1FP.3194 ដោយឈ្មោះគៀត ភារម្យ ជាអ្នកឌុបចំណែកឈ្មោះធី ប៊ុនធីម អង្គុយកណ្តាល រីឯជនរងគ្រោះឈ្មោះ រស្មី សាម៉ាឌី អង្គុយខាងក្រោយ ។ លុះជិះម៉ូតូដល់ចំនុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកជិះគ្នា០២នាក់ ក្នុងទិសដៅស្របគ្នា បានយកវត្ថុរឹងមុតកាប់មកលើ ឈ្មោះ រស្មី សាម៉ាឌី ចំខាងក្រោមគុម្ពត្រចៀកខាងឆ្វេងបណ្តាលអោយដាច់រយះ ប្រវែង ៥,៥០សង់សុីម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯជនសង្ស័យពេលធ្វើសកម្មភាពរួចក៏ជិះម៉ូតូរត់គេចខ្លួន ដោយយកវត្ថុតាងទៅជាមួយ ។ ចំណែកឯសពឈ្មោះ រស្មី សាម៉ាឌី ក្រោយពីកំលាំងជំនាញខេត្តធ្វើការពិនិត្យរួចបាន ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print