ខេត្តពោធិ៍សាត់៖ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដាសហការជាមួយកម្លាំងព្រំដែនរួមមាន.នគរបាលវរព្រំដែនគោកលេខ ៨២៥.យោធាវរលេខ ៥០៨.យោធាវរលេខ ៥០១ ឃាត់ខ្លួនយោធាម្នាក់ជាប់ពាក់ព័ន្ធពីរក្សាទុក និងដឹជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង និងសម្ភារ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង២ និង៣៦នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ធាង ឡេងអធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងសហការគ្នាធ្វើការបង្រ្កាបរួមទាំងវត្ថុតាង និងសម្ភារឈ្មោះ ទូចវាសនា (ហៅអូន) ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា វរលេខ ៥០១(ព្រំដែនកម្ពុជា.ថៃ) បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
លោក វរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរកម្លាំងបានដកហូតវូនវត្ថុតាងរួមមាន.ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់តូច និង០១កញ្ចប់ធំ មានទម្ងន់ចំនួន ២.០៥ក្រាម ដែកកិះចំនួន ០១ បារីចំនួន ០១កញ្ចប់ លុយខ្មែរចំនួន ១០.៥០០រៀល ទូរស័ព្ទដៃចំនួន ០១គ្រឿង ឧបករណ៍គ្រឿងបំផ្ទុះ(គីប)មានពណ៏ខៀវ និងពណ៏ទឹកប្រាក់ចំនួន ០៣.ម៉ូតូចំនួន ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅលាយស និងទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 1O 7722 ។
លោក វរសេនីយ៍ត្រី អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារ បាននាំយកមកបន្តនីតិវិធីដើម្បីបំពេញសំណំបែបបទបញ្ជូនបន្ត ទៅការិយាល័យជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕