គោយន្តបើកលើផ្លូវជាតិពេលយប់ដដែលៗរថយន្តបុកស្លាប់ម្នាក់របួសធ្ងន់ ២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្លាប់ភ្លាមៗម្នាក់ទៀតហើយ និងរងរបួសធ្ងន់ចំនួន ២នាក់ផងដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារឿងដដែលៗគោយន្តកន្រ្តៃបើកបរលើកំណាត់ផ្លូវជាតិលេខ ៥ពេលយប់ ក៍ត្រូវបានរថយន្តបើករថយន្តបើកបុកពីក្រោយពេញទំហឹង។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៨.១៤៩ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌ពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋានគរបាលស្រុកក្រគរបានឲ្យដឹងថា នៅម៉ោងដូចបានរាបរបខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក ឆុនរ៉ា ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AR 9877 (អ្នកបើកបររថយន្តរត់គេចខ្លួន) បានធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបុកបានជ្រុលបុកគោយន្តកន្រ្តៃពីក្រោយពេញទំហឹង ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(កើតទៅលិច) បណ្ដាលឲ្យខាងភាគ្គីខាងគោយន្តកន្រ្តៃស្លាប់ម្នាក់ភ្លាមៗ និងរបួសធ្ងន់ចំនួន ២នាក់ថែមទៀត ចំណែករថយន្តបង្កបានរេចង្កូតធ្លាក់ចូលស្នាមភ្លោះនៅចិញ្ចើមផ្លូវ។

ជនរងគ្រោះទី១ ឈ្មោះ ឃួន សាមឿន ភេទប្រុស អាយុ៣៥ ឆ្នាំ ខ្មែរ (របួសធ្ងន់) ,ទី២ ឈ្មោះ ញឹម ភឿន ភេទប្រុស អាយុ៣០ ឆ្នាំ ខ្មែរ (របួសធ្ងន់) និងទី៣ ឈ្មោះ ញឹម ណឹក ភេទប្រុស អាយុ២៨ ឆ្នាំ ខ្មែរ (ស្លាប់)​  ។ អ្នករងរបួសត្រូវបាននសមត្ថកិច្វចាត់ចែងបញ្ជូនយកមកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗផងដែរ ចំពោះវត្ថុតាងសមត្តកិច្ចចាត់ចែងយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរទាំងយប់ ។ ជនរងគ្រោះ៣នាក់ខាងលើរស់នៅភូមិថ្មី ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា តុល្យភាពនៃការខូចខាតបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ចំនួន ២នាក់ និងរថយន្ត ១គ្រឿង ព្រមគោយន្តកន្រ្តៃ ១គ្រឿង ហើយករណីខាងលើសមត្តកិច្ចកំពុងសហការគ្នាស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ(ស្លាប់) និងរងរបួស ព្រមទាំងជនបង្កផងដែរ៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print