អភិបាលខណ្ឌដូនពេញ ព្រមានចៅសង្កាត់ចំនួន៥ សូមយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ​មិនថាការងារអនាម័យ​ សន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ​ រឺបញ្ហាបទល្មើសផ្សេងៗ​

ចែករំលែក៖

ភ្នំពេញ៖ លោក អភិបាលខណ្ឌដូនពេញ បានអញ្ជេីញលោក លោកស្រីចៅសង្កាត់ទាំង៥ មកប្រជុំណែនាំក្នុងថ្ងៃឈប់សម្រាក​ និងបានព្រមានថា សូមអោយយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ​មិនថាការងារអនាម័យ​ សន្តុិសុខសណ្តាប់ធ្នាប់​សាធារណៈ​ រឺបញ្ហាបទល្មើសផ្សេងៗ​ កុំធ្វេីខ្លួនជាប្រជាពលរដ្ឋ​មិនខ្វល់ពីសុខទុក្ខអ្នកដទៃព្រោះអីខ្លួនគឺជាចៅសង្កាត់ ។

នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ១៧:០០នាទី នៅសាលប្រជុំសាលាខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំ ដេីម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌ​ និងក្នុងឱកាសព្រះរាជពិធីបុណ្យ​ អ៊ុំទូក​ អកអំបុក​ សំពះព្រះខែ​ ដោយ ផ្តោតសំខាន់ទៅលើសង្កាត់ទាំង៥ (គឺចៅសង្កាត់មកគណបក្សCPP ចំនួន០១​ និងចៅសង្កាត់មកពីCNRP​ ចំនួន០៤​)​ ក្នុងចំណោមសង្កាត់ទាំង១១ ដែលជាមូលដ្ឋានសំបូរទៅដោយរមណីដ្ឋាន​ ទីធ្លាសួនច្បារសាធារណៈ​ និងសំបូរទៅដោយបទល្មើសផ្សេងៗក្នុងនោះរួមមាន : សង្កាត់ផ្សារកណ្តាលទី១ សង្កាត់ជ័យជំនៈ សង្កាត់ស្រះចក និង សង្កាត់ចតុមុខ និងប៉ុស្តិ៍​ ទាំង៥ ដែលជាអាជ្ញាធរមូលដ្ឋានផ្ទាល់បម្រើប្រជាពលរដ្ឋ​ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ហើយក៏មានការចូលរួមពីលោកអភិបាលរង​ នាយក​ នាយករង​ អធិការនគរបាលរង​ មេបញ្ជាការរងកងរាជអាវុធហត្ថរងខណ្ឌ​ មេប៉ុស្តិ៍​ និងចៅសង្កាត់ទាំង០៥​ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ។

​ ក្នុងនោះលោក អភិបាលក៏បានមានប្រសាន៍ថា សូមសង្កាត់ទាំង១១ ជាពិសេសសង្កាត់ទាំង៥ខាងលើ​ ត្រូវយកចិត្តទុកដាក់រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវរង់ចាំដោះស្រាយរាល់បញ្ហា​ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ​ដែលកើតមានឡើង​ក្នុងមូលដ្ឋានរៀងៗខ្លួន​គ្រប់ពេលវេលា និងត្រូវមានអ្នកប្រចាំការនៅតាមសង្កាត់រៀងៗខ្លួន ទោះថ្ងៃឈប់សម្រាកក៏ដោយ និងត្រូវអនុវត្តន៍ការងាររដ្ឋបាលអោយបានត្រឹមត្រូវ​តាមច្បាប់លក្ខន្តិកមន្ត្រីរាជការសុីវិល​ ព្រមទាំងត្រូវរាយកាណ៍ជូន រដ្ឋបាលខណ្ឌដូនពេញតាមឋានានុក្រម​ រាល់ពេលមានករណីផ្សេងៗ កេីតឡេីងក្នុងមូលដ្ឋានរបស់ខ្លួន​ ។

ជាក់ស្តែងរាល់ពេលមានភ្លៀងធ្លាក់ម្តងៗបណ្តាលអោយមានទឹកលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ​ គឺមិនដែលឃើញវត្តមានចៅសង្កាត់​ រឺក្រុមការងារសង្កាត់ចុះពិនិត្យមើលតាមមាត់អណ្តូងលូ​ រឺដោះស្រាយជូនប្រជាពលរដ្ឋឡើយ​ រួមទាំងបញ្ហាអគ្គិភ័យ​ និងបទល្មើសផ្សេងៗជាច្រើនទៀត​ផងដែរ​ ។

ក្រោយពីចប់កិច្ចប្រជុំនេះសង្ឃឹមថាលោក​ លោកស្រីចៅសង្កាត់ទាំងនោះនឹងកែរប្រែឥរិយាបទ​ ព្រមទាំងខិតខំធ្វើការងារបម្រើប្រជាពលរដ្ឋអោយបានល្អដូចដែលការសន្យាជាមួយបងប្អូនប្រជាពលរដ្ឋក្នុងកំឡុងពេលឃោសនារកសម្លេងឆ្នោតនាពេលកន្លងមក​ ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print