ភ្នំពេញ ៖ បុរសចិត្តខ្លាំង៥នាក់ត្រូវប៉ូលីសនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញធ្វើការឃាត់ខ្លួនខណះពួកគេមានទំនាស់វាយគ្នាទៅវិញទៅមកបណ្តាលអោយរបួសទាំងសងខាងគ្រាន់តែរឿងកន្លែងដាក់លក់ខ្យង។
ករណីនេះកើតឡើងកាលពីម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៧នៅចំណុចស្ពានថ្មផ្លូវចូលបុរីអង្គរភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ។
ប៉ូលីសប្រាប់ថាភាគីទីមួយមានឈ្មោះ ១/ ឈួន សុវណ្ណ ភេទប្រុសអាយុ៥៥ឆ្នាំមុខរបរ សន្តិសុខឯកជនក្រុមហ៊ុនSSY ស្នាក់នៅភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ។ទី២/ឈ្មោះ តូយ ណារិន ភេទប្រុសអាយុ៤០ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។
៣/ឈ្មោះ សៀង ភឿក អាយុ៤៨ឆ្នាំមុខរបរកម្មករស្នាក់នៅភូមិត្នោតជ្រុំសង្កាត់បឹងទំពុនខណ្ឌមានជ័យ។
ភាគីទី២មានទី១/ឈ្មោះ ជុំ ចំរើន (ហៅខួច) ភេទប្រុសអាយុ២៨ឆ្នាំមុខរបរកម្មកររោង
ចក្រស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។ទី២/ឈ្មោះ សាត ឆៃយ៉ា អាយុ២២ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់ភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ។
ប៉ូលីសប្រាប់ទៀតថា៖ ភាគីទំនាស់ទាំង២ផ្តើមចេញពីរឿងកន្លែងដាក់ខ្យងលក់ហើយភាគីម្ខាងលក់ដាច់ជាងក្រោយមកភាគីទី២បានយកខ្យងទៅលក់នៅចំណុចខាងលើដាច់ជាងភាគីទី១ពេលនោះក្រុមសន្តិសុខដែលជាបងប្អូនភាគីទី១បានប្រាប់ទៅខាងភាគីទី២ថា
ឈប់យកខ្យងមកលក់នៅទីនោះទៀត។ លុះដល់ព្រលប់កើតហេតុស្រាប់តែភាគីទី២ខឹងក៍ជិះម៉ូតូដឹកប្រពន្ធទៅមើលកន្លែងលក់ខ្យងទៀត ស្រាប់តែភាគីទី១ឃើញក៍ដើរទៅក្របួចកអាវរករឿងគ្នាទៅវិញទៅមកនិងហៅបក្សពួកមករៀងៗខ្លួនបណ្តាលអោយរងរបួសទាំងសង ខាងតែម្តង។ក្រោយមកក៍មានសមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់ខ្លួនបានបន្តរបន្ទាប់ចំនួន០៥នាក់យកមកអធិការខណ្ឌដើម្បីសាកសួរ៕ ដោយ៖ តុង សីហា