បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូធ្លាក់ជង្ហុកដួលរងរបួសសន្លប់ស្ដូកស្ដឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបែកមុខបែកមាត់ដេកសន្លប់ស្ដូកស្ដឹងត្រូវបានរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលរូបគេស្រវឹងស្រាហើយជិះម៉ូតូឌ្រីមសង់មួយគ្រឿងធ្លាក់ជង្ហុកដួលបោកទៅនិងថ្នល់ ។

image2

កាលពីវេលាម៉ោង២១និង២០នាទីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចខាងត្បូងស្តុបផ្សារដើមគប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវម៉ៅសីុទង់ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AB-8396 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅស៊ីទង់ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុបានធ្លាក់ជង្ហុកដួលបោកទៅនិងថ្នល់រងរបួសបែកមុខបែកមាត់សន្លប់ស្ដូកស្ដឹង ។

ប្រភពដដែលបានបន្តថា ក្រោយកើតហេតុអ្នកនៅជិតកន្លែងកើតហេតុបាននាំគ្នាជួយលើកជនរងគ្រោះនិងម៉ូតូយកមកដាក់លើចញ្ចើមផ្លូវដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ហើយបានហៅរថយន្ដសាមុយអោយមកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលនគរបាល ទួលស្វាយព្រៃ២ ដើម្បីរងចាំសាច់ញាត្តិមកទទួលយកទៅវិញ ៕

image3 image5

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print