ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង បង្កឲ្យព្រូរថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មដោយកៀបជាប់នៅក្នុងការប៊ីន ចំណែកអ្នកបើកបររថយន្តបង្កបានរងរបួសយ៉ាងដំណំផងដែរ ដែលហេតុការណ៍នេះត្រូវគេសង្ស័យបណ្ដាលមកពីងងូយដេក ទើបរេចង្កូតបុករះនូវបង្គោលភ្លើងរួចក្រឡាប់ចូលស្នាមភ្លោះចាក់ទំនិញពាសពេញទឹកតែម្តង។
ហេតុការណ៍ខាងលើបានកើតនៅវេលាម៉ោង៤ និង៤៦នាទីទាបភ្លឺ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចិញ្ចើមផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៣.១៨៤ ទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប ស្ថិតក្នុងភូមិសាលាគំរួ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុបានលើកឡើងស្រឌៀងៗគ្នាថា ជនរងគ្រោះ(ស្លាប់)ដោយកៀបជាប់នៅក្នុងកាប៊ីនរថយន្ត ១គ្រឿងខាងលើនោះ យកមិនទាន់បានសាកសពនៅឡើយនោះទេ ដែលគេស្គាល់ឈ្មោះ ប្រុស ….ជនជាតិខ្មែរ មានទីលំនៅភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន(ព្រូរថយន្ត) ចំណែកអ្នកបើកបរបង្កឈ្មោះ ខៀវ ខេមរា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តថា រថយន្តម៉ាក ISUSU ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3A 7686 ដឹកឥវ៉ាន់ច្រើនប្រភេទធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុបានរេចង្កូតធ្លាប់ចិញ្ចើមផ្លូវបុកបង្គោលភ្លើងបំផ្លូវ និងស្លាកសញ្ញាបណ្ដាលឲ្យរងការខូចខាតរួចក្រឡាប់ចូលស្នាមភ្លោះ ចាក់ទំនិញចូលក្នុងទឹករប៉ាត់រប៉ាយអណ្ដែតពាសពេញកន្លែងកើតហេតុ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា នៅវេលាព្រឹកថ្ងៃដដែលនេះគេឃើញម្ចាស់ទំនិញ បានយករថយន្តផ្សេង ១គ្រឿងទៀតមកសាងលើកទំនិញឡើងទើបអាចគាស់យកសាកសពនោះបាន ប៉ុន្តែគេមិនទានដឹងទេថាសមត្តកិច្ចស្ថាប័នពាក់ព័ន្ធមានវិធានការយ៉ាងណានៅឡើយនោះទេ រងចាំតាមដាននូវបន្តិចទៀតនាថ្ងៃដដែលនេះទាំងអស់គ្នា៕ បឹុម ពិន