ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការណ៍កាលពីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ យ៉ាងដូច្នេះថា «ដើម្បីសម្រួលដល់បងប្អូនប្រជា ពលរដ្ឋដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយឡែក បងប្អូនប្រជាពលរដ្ឋនៅ ខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល បានសម្រេចទិញយកត្រឡប់មកវិញ ស្ពានឆ្លងកាត់ ដៃសមុទ្រខេត្តកោះកុងទៅប្រទេសថៃ វិនិយោគដោយក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲ្យ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ថ្លៃ ចាប់ពីម៉ោង០០:០០នាទី ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក »។
ចំពោះកិច្ចការដែលនៅសេសសល់ សូមឲក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង សេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ ។
សម្តេច សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការសម្រេចនេះ ៕