ឲ្យ​រថយន្ដ​មិត្តភក្ដិ​យក​ទៅ​ធ្វើ​ គេ​យក​ទៅ​បញ្ចាំ​បាត់​១​ខែ​ទើប​រក​ឃើញ​វិញ

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​បាន​មិត្តភក្ដិ​ដែល​គេ​បាន​រាប់អាន​ចិត្ត​មួយ​ថ្លើម​មួយ​តាំងពី​តូច​ បោកប្រាស់​ បន្ទាប់​ពី​គាត់​បាន​ឲ្យ​ជនសង្ស័យ​យក​រថយន្ដ​គាត់​ទៅ​ជួសជុល​ តែ​គេ​បែរជា​យក​រថយន្ដ​នោះ​ទៅ​បញ្ចាំ​បាត់​ជាង​មួយ​ខែ​ ទើប​រក​ឃើញ​វិញ​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧​ ខែតុលា​២០១៥​ តាម​ផ្លូវ​លេខ​៣១​ភូមិ​សន្សំ​កុសល​៣​ ស្ថិត​នៅ​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ ។​

abcd (1)

​ជន​ឆបោក​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​សន​ បញ្ញា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​។​ រីឯ​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ​គួ​ច​ គី​ម​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​លក់​និង​ជួសជុល​ទូរស័ព្ទ​ដៃ​ ស្នាក់​នៅផ្ទះ​លេខ​៣D​ ភូមិ​៣​ ផ្លូវ​លេខ​១៨៩​ សង្កាត់​អូ​ឡាំ​ពិ​ក​ ខណ្ឌចំការមន​ ។​

​តាម​សម្ដី​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ជន​ឆបោក​និង​រូប​គាត់​ជា​មិត្ត​ភ​ក្កិ​ស្គាល់គ្នា​តាំងនៅ​តូចៗ​មក​ម្ល៉េះ​។​ ហើយ​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១៥​ រូប​គាត់​បាន​ឲ្យ​ជន​ឆបោក​យក​រថយន្ត​របស់​គាត់​មួយ​គ្រឿង​ម៉ាក​តូ​យូ​តា​ ស៊ី​លី​កា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២N​ ០៣៣២​ យក​ទៅ​ជួសជុល​ តែ​គេ​បែរជា​យក​គាត់​ទៅ​បញ្ចាំ​បាត់​ ហើយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​រហូត​មក​ ទើប​រូប​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​។​

​បុរស​ដដែល​បាន​បន្ដ​ថា​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែតុលា​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដើរ​រក​មើល​ជន​ឆបោក​ដោយសារ​តែ​ដឹង​ថា​ ជន​ឆបោក​បាន​មក​លេង​ផ្ទះ​ម្តាយ​របស់​គេ​ដែល​ជួល​នៅ​សង្កាត់​បឹង​ទំពុន​ខណ្ឌមានជ័យ​។​ ខណៈ​ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ​៣១BT​ ស្ថិត​នៅ​ភូមិ​សន្សំ​កុសល​៣​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ ស្រាប់តែ​ប្រទះ​ឃើញ​ជន​ឆបោក​ឈរ​និយាយ​ទូរស័ព្ទ​ ក៏​លោត​ពីលើ​ម៉ូតូ​ទៅ​ចាប់​ធ្វើ​ឲ្យ​ជន​ឆបោក​តដៃ​ប្រវាយប្រតប់​ ទើប​ជន​រង​គ្រោះ​ស្រែ​កថា​ចោរ​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ មក​ជួយ​ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​ទើប​ដឹង​រឿង​ ហើយ​ប្រគល់​ឲ្យ​អធិការដ្ឋាន​ខណ្ឌចំការមន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕​

abcd (3) abcd (2)  abcd abcd (4)

ដោយ៖ វិបុល​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print