បុរស​ម្នាក់​ពិការ​ដៃ​-​ជើង​ដោយសារ​ឆក់​ខ្សែភ្លើង​នៅ​សង្កាត់​ប្រទះ​ឡា​ង​ ខណ្ឌដង្កោ​ដង្ហោយ​ហៅរកសប្បុរសធម៌

ចែករំលែក៖

​ភ្នំពេញ​៖ បុរស​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុនអគ្គីសនី​វត្ត​ស្លែង​ បន្ទាប់​ពី​ជួប​នូវ​ឧ​ប្បត្ត​ហេតុ​ ឆក់​ចរន្ត​ភ្លើង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ខណ​:​ដែល​កំពុង​បំពេញការងារ​ ។

IMG_0131

កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្បែរ​វត្ត​ត្រពាំង​សិលា​ភូមិ​ត្រពាំង​សិលា​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ​ស្សី​​ ហើយ​ត្រូវ​បាន​ខាង​ក្រុមហ៊ុនអគ្គីសនី​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ អស់​រយះ​ពេល​ជាង​១​ខែ​ ឥឡូវ​នៅ​មានជីវិត​ជា​ធម្មតា ​តែ​ជន​រង​គ្រោះ​ជួប​នូវ​វិ​ប្ប​ដិ​សេរី​​អស់​មួយ​ជីវិត​ ដោយ​ភាព​រង​គ្រោះ​ ពិការ​ដៃជើង​ ខាងឆ្វេងរ​ស់ទាំង​ត្រដរ​ក្នុង​ស្ថានភាព​គ្រួសារ​ក្រលំបាក​ ។​ ពេល​នេះ​ថ្វីបើ​ជន​រង​គ្រោះ​នៅ​មានជីវិត​នៅឡើយ​ក៏​ពិតមែនតែ​របួស​ស្នាម​មិន​ទាន់​ជា​សះ​នៅឡើយ​កំពុង​តែ​បន្ត​ព្យាបាល​នៅផ្ទះ​ខណ​:​គ្រួសារ​ក្រ​ក្ស​ត់​ ជន​រង​គ្រោះ​ដង្ហោយ​ហៅរក​សប្បុរសធម៌​ ជួយ​ដល់​រូប​គាត់ផង ​។​

​បុរស​អភ័ព្វ​ ខាងលើ​ ឈ្មោះ​ ឃឹម​ ផានិត​ អាយុ​២៥​ឆ្នាំ​ អតីត​ បុគ្គលិក​ក្រុមហ៊ុន​អគ្គ​ស​នី​ វត្ត​ស្លែង​ មាន​ប្រពន្ធ​ឈ្មោះ​ វី​ ស្រី​និ​ច​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ អតីត​ជា​ កម្មករ​រោងចក្រ​ ឥឡូវ​ទើប​សម្រាល​កូនខ្ចី​បាន​រយះ​ពេល​1​ខែ​ រស់នៅ​ភូមិ​គោក​ខ្សាច់​ សង្កាត់​ប្រទះ​ឡា​ង​ ខណ្ឌដង្កោ​ ។​

​គួរ​រំលឹក​ផង​ដែរ​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ បុរស​ខាងលើ​ ជួប​នូវ​ឧប្បត្តិហេតុ​ ឆក់​ខ្សែភ្លើង​ពេល​ដែល​កំពុង​បំពេញភារកិច្ច​របស់​ខ្លួន​ជា​ជាងភ្លើង​របស់​ក្រុមហ៊ុនអគ្គីសនី​វត្ត​ស្លែង​ ក្នុង​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ ជន​រង​គ្រោះ​ ត្រូវ​បាន​ខាង​ក្រុមហ៊ុនអគ្គីសនី​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​រុ​ស្សី​បន្ត​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​ពេល​នេះ​ទោះជា​ជន​រង​គ្រោះ​នៅ​មានជីវិត្ត​បន្ត​រស់​ក៏​ដោយ​តែ​អ្វី​ដែល​ធ្វើ​ឱ្យ​គាត់​ស្ដាយក្រោយ​នោះ​គឺ​ក្នុង​ឆាកជីវិត​របស់​គាត់​មាន​វិបត្ដិ​សារី​មួយ​ជីវិត​ ៕​

IMG_0132

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print