ក្មេងប្រុសខ្មែរឥស្លាម២នាក់លង់ទឹកស្លាប់រកសពមិនទាន់ឃើញនៅក្រូចឆ្មា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ; ក្មេងប្រុស២នាក់បានលង់ទឹកស្លាប់ ហើយរកសាកសពមិនទាន់ឃើញខណះពួកគេមានគ្នាចំនួន៣នាក់បានទៅងួតទឹកទន្លេរមេគង្គលេងនៅជិតកំពង់ដរ កំពង់ទ្រាស។ ហេតុការណ៍នាំឲមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១១,៣០នាទីថ្ងៃត្រង់ទី១៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចកំពង់ដរ កំពង់ទ្រាស ក្នុងភូមិទី៣ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ហើយចំពោះសាកសពក្មេងប្រុសទាំង២នេះរហូតមកដល់ព្រឹកថ្ងៃទី២០នេះក៏នៅរកពុំទាន់ឃើញនៅឡើយបើទោះបីអាណាព្យាបាលរួមនិងសាច់ញាតិខំរាវរកយ៉ាងណាក៏ដោយ។

លោកអធិការនគរបាលស្រុកក្រូចឆ្មា សាំ ហេង បានបញ្ជាក់ឲដឹងថា ចំពោះក្មេងដែលលង់ទឹកស្លាប់ហើយរកសពពុំឃើញទី១ឈ្មោះ យ៉ាម៉ាត់ ខុលរ៉ុល ភេទប្រុស អាយុ៧ឆ្នាំ ទី២ឈ្មោះ ម៉ាត់សិលហីុម ភេទប្រុស អាយុ៧ឆ្នាំ ក្មេងទាំងពីរស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ លោកបន្តថាមូលហេតុគឺមុនកើតហេតុ មានក្មេង៣នាក់បានទៅងូតទឹកនៅចំណុចកំពង់ដរ កំពង់ទ្រាស កោះត្រែង ដែលមានឈ្មោះ យ៉ាម៉ាត់ ខុលរ៉ុល,ម៉ាត់សិល ហីុម និងឈ្មោះ កក សាទ លុះដល់ម៉ោងកើតហេតុ ក្មេងឈ្មោះ កក សាទ ឃើញក្មេងរងគ្រោះទាំង២ខាងលើលង់ទឹកក៏រត់មកហៅអ្នកជិតខាងឲជួយ ហើយសាច់ញាតិនិងអ្នកជិតខាងនាំគ្នាមករាវរក ដោយប្រើម៉ាសីុនខ្យល់តែនៅតែរកមិនឃើញរហូតមកដល់ព្រឹកនេះ៕វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print