កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប​ នឹងធ្វើឲ្យបណ្តារាជធានី-ខេត្ត មួយចំនួន នឹងមានភ្លៀងធ្លាក់

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយមបានព្យាករណ៍បញ្ជាក់អំពីអាកាសធាតុឲ្យដឹងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពី ជ្រលងសម្ពាធទាប ។ លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅតាមបណ្តារាជធានី-ខេត្តមួយចំនូននឹងអាចមានភ្លៀងរួមមាន ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កំពងឆ្នាំង​  កំពង់ធំ និងខេត្តសៀមរាប និងខេត្តប៉ែកតំបន់ខ្ពង់រាប មាន ត្បូងឃ្មុំ ស្ទឹងត្រែង ក្រចេះ កំពង់ចាម មណ្ឌលគីរី និងខេត្ត រតនគីរី។ ​

ចំណែកតំបន់មាត់សមុទ្រ ផ្ទៃមេឃ​មានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសឦសាន មានល្បឿនពី​​​​​​​​​​​៤-៦ម៉ែត្រក្នុង១ម៉ោង នឹងអាចមានភ្លៀងនៅផ្នែកខ្លះនៃខេត្ត កែប កំពត និងខេត្ត កោះកុង  រីឯរលកសមុទ្រអាចមានកំពស់ពី០.៥០ម៉ែត្រទៅ១.៥០ម៉ែត្រ ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការព្យាករណ៏អាកាសធាតុចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០  ខែ វិច្ឆិកា ឆ្នាំ២០១៧ ៕ ជាយក្រុង

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print