ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍បញ្ជាក់អំពីអាកាសធាតុឲ្យដឹងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពី ជ្រលងសម្ពាធទាប ។ លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅតាមបណ្តារាជធានី-ខេត្តមួយចំនូននឹងអាចមានភ្លៀងរួមមាន ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កំពងឆ្នាំង កំពង់ធំ និងខេត្តសៀមរាប និងខេត្តប៉ែកតំបន់ខ្ពង់រាប មាន ត្បូងឃ្មុំ ស្ទឹងត្រែង ក្រចេះ កំពង់ចាម មណ្ឌលគីរី និងខេត្ត រតនគីរី។
ចំណែកតំបន់មាត់សមុទ្រ ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសឦសាន មានល្បឿនពី៤-៦ម៉ែត្រក្នុង១ម៉ោង នឹងអាចមានភ្លៀងនៅផ្នែកខ្លះនៃខេត្ត កែប កំពត និងខេត្ត កោះកុង រីឯរលកសមុទ្រអាចមានកំពស់ពី០.៥០ម៉ែត្រទៅ១.៥០ម៉ែត្រ ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការព្យាករណ៏អាកាសធាតុចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៧ ៕ ជាយក្រុង