ស្លាប់និងរបួស៥នាកទៀតហើយ ករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ របាយការណ៍ជាបឋមរបស់ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា យ៉ាងហោចនារីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែង និងបុរស ស្រ្តីចំនួន ៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលផងដែរ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើកផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់។

ប្រភពព័ត៌មានពីរបារណ៍ខាងលើបន្តថា នៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧.១៨៨ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ឈ្មោះ ឡេង វណ្ណា ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់លលកស ក្រុងពោធិ៍សាត់(ស្រាល) បានឌុបនារីម្នាក់ឈ្មោះ សុទ្ធ លីដា អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំ ភូមិយស់ ឃុំ.ស្រុកកណ្ដៀង(ស្លាប់) បានធ្វើដំរួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ.ព1ឈ 1725 ធ្វើដំណើឆ្លងថ្នល់ក្នុងទិសដៅពីជើងឆ្ពោះទៅទិសត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង ដែលកំពុងធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត បានបុកបណ្ដាលឲ្យរងរបួស និងស្លាប់រដូករណេលតែម្តង។

ប្រភពព័ត៌មានពីរបារណ៍ដដែលខាងលើបន្តទៀតថា លុះនៅវេលាម៉ោង១១ និង៣៣នាទីព្រឹក ថ្ងៃខែឆ្នាំដដែលនេះដែរ នៅលើកំណាត់ផ្លូវជាតិលេខ៥(លើស្ពាន)មួយកន្លែង ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៣.១៨៤ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀតកើតឡើងដែរ បង្កឡើងដោយអ្នកបើកបររថយន្ត ១គ្រឿងដឹកទឹកកក បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានបុកអ្នកជិះកង់,ម៉ូតូសណ្ដោងរឺម៉កដឹក ឥវ៉ាន់ និងបន្តបុករថយន្តម៉ាក កាមរីបាឡែន ១គ្រឿង(រួចចុះរត់គេចខ្លួនបាត់) បណ្ដាលឲ្យរងរបួសបុរសស្រ្តីចំនួន ៣នាក់ទៀត។

ប្រភពព័ត៌មានដដែលខាងលើបញ្ជាក់បន្ថែមបន្តទៀតថា ចំពោះជនរងរបួសធ្ងន់ស្រាលគេបានចាត់ចែងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក៖ វត្ថុតាងត្រូវមន្រ្តីជំនាញផ្នែកសណ្ដាប់ ធ្នាប់យកទៅរក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕  បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print