កូរ៉េខាងត្បូង ៖មិនអនុញ្ញាត្តិឲ្យមានសង្គ្រាមឧប្បទ្វីបកូរ៉េកើតឡើងជាដាច់ខាត

ចែករំលែក៖

តាមសារព័ត៌មាន​ NBC news ​បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង​លោកស្រី Kang Kyung Wha កាលពីថ្ងៃទី​៦ខែវិច្ឆិកា​បានបញ្ចាក់ថា​ កម្មវិធីបរមាណូរបស់កូរ៉េខាងជើង គឺត្រូវបញ្ចប់ តាមរយៈដំណោះស្រាយការបរទេស​ មិនមែនយោធានោះឡើយ។

ឆ្លើយតប់នឹងបទសម្ភាសន៍​មុនពេលលោកត្រាំទស្សនកិច្ចកូរ៉េខាងត្បូង​ រដ្ឋមន្ត្រីការពារជាតិ​កូរ៉េខាងត្បូង​បានបញ្ចាក់ថា​ «សង្គ្រាម​ជាថ្មីនៅឧប្បទ្វីបកូរ៉េ​ មិនអនុញ្ញាត្តិឲ្យកើតឡើងជាដាច់ខាត ហើយដំណោះស្រាយ វិបត្តិ ធ្វើឡើងដោយសន្តិភាព តាមរយៈកិច្ចការបរទេស»។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានប្រមានទៀតថា «យើងចាំបាច់ត្រូវតែប្រុងប្រយ័ត​ចំពោះ​ជម្រើសយោធា​» ។ លោកស្រីរដ្ឋមន្ត្រីការពារជាតិ Kang Kyung Wha បានបញ្ចាក់យ៉ាងច្បាស់ថា សកម្មភាពយោធា គ្រាន់តែជាការបន្ថែមអត្ថិពលសម្រាប់​ដំណោះស្រាយការបរទេសប៉ុណ្ណោះ។

លោកស្រី​ Kang Kyung Wha ​បញ្ចាក់ទៀតថា​«ជាប្រទេសដែល​ងើបឡើងពីការខ្ទិចខ្ទី ដោយសារសង្គ្រាម​ឧប្បទ្វីប​ ហើយរយពេលជាង​៦-៧ទសវត្សកន្លងមក​យើងបានក្លាយជាប្រទេស​អភិវឌ្ឍន៍​ប្រជាធិបតេយ្យ ដ៏រ៉ុងរឿង​ ។ដូច្នេះ យើងមិនអនុញ្ញាត្តិឲ្យមានសង្គ្រាមដែលអាចបំផ្លាញគ្រប់យ៉ាងដែលយើងបានខិតខំនាពេលកន្លងមក។

លោកស្រី​ Kang Kyung Wha បញ្ចាក់ទៀតថា រយពេលចុងក្រោយនេះ កូរ៉េខាងជើង មិនមានការឌឺដងណាមួយ បន្ថែមទៀតនោះឡើយ​។

នៅក្នុងតំណើរទស្សនកិច្ចមកកាន់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង​របស់មេដឹកនាំអាមេរិក ដូណាលត្រាំ គឺលោកបានខិតខំ​ បញ្ចុះបញ្ចូនសម្ព័ន្ធមិត្តទាំងពីរឲ្យទេញអាវុធបន្ថែមដើម្បីការពារការវាយប្រហារពីកូរ៉េខាងជើង ។ និយាយរួម មិនថានៅទីណានោះឡើយ អាមេរិកគឺតែងតែ​ស្វែងរកផលចំណេញ ពីភាពតានតឹង​ និងសង្គ្រាមដដែល។

កន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ជប៉ុននឹងបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើង ឲ្យធ្លាក់ចុះពីអាកាស ប្រសិនបើទីក្រុងតូក្យូ បានទិញសព្វាវុធ សហរដ្ឋអាមេរិក ដែលមានសមត្ថភាពអាចធ្វើបែបនោះ។

ថ្លែងបន្ទាប់ពីកិច្ចជំនួបកំពូលមួយ ជាមួយនាយករដ្ឋមន្ត្រី ស៊ិនហ្ស៊ូ អាបេ លោក ត្រាំ បានបញ្ជាក់ពាក្យ ដដែលរបស់ខ្លួនថា យុគសម័យនៃភាពអត់ធ្មត់ ជាមួយកូរ៉េខាងជើង បានកន្លងផុតហើយ និងថា ប្រទេស ទាំងពីរ នឹងធ្វើការរួមគ្នា ប្រឆាំងនឹងភាពគឃ្លើនដ៏គ្រោះថ្នាក់។

យោងតាមប្រភពពីកាសែតរ៉យទើ ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសម្តៅដល់ មីស៊ីលកូរ៉េខាងជើង លោក ត្រាំ បាននិយាយបន្តថា លោក អាបេ នឹងបាញ់ទម្លាក់ពួកវា ឲ្យធ្លាក់ចុះពី មេឃបាន នៅពេលដែលលោកបានបញ្ចប់ការទិញសម្ភារៈយោធាបន្ថែមជាច្រើនទៀត ពីសហរដ្ឋ អាមេរិក ដោយសព្វគ្រប់៕

សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print