ភ្នំពេញ ៖ មនុស្ស៤នាក់រួមនិងថ្នាំញៀន១កញ្ចប់តូចត្រូវកម្លាំងសមត្ថកិច្ចចំរុះខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបន្ទាប់ពីដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីទប់ស្កាត់ក្នុងមូលដ្ឋាន កាលពីម៉ោង២១និង០០នាទីយប់ថ្ងៃទី០៧ ខែវិច្ឆិការ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ១៩៨៦ ទល់មុខផ្សារទំនើបស៊ូភើស្ទរ័ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលិសប្រាប់ថា៖ ជនសង្ស័យទាំង៤នាក់នោះ១/ឈ្មោះ កែវ ភានិត្ថ អាយុ២១ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិ សែនសុខ៣សង្កាត់ឃ្មួញខណ្ឌសែនសុខ(ពិនិត្យទឹកនោមមានសារធាតុញៀន)។ ២/ឈ្មោះ ឡ រីហូវ អាយុ
២៥ ឆ្នាំមុខរបរលកមដូរស្នាក់នៅភូមិសំរោងសង្កាត់ឃ្មួញខណ្ឌសែនសុខ(ពិនិត្យទឹកនោមមានសារធាតុញៀន)។ ៣/ឈ្មោះ ប៊ុត សំណាង អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិច្រេសសង្កាត់គោកឃ្លាងខណ្ឌសែនសុខ(មានថ្នាំញៀនជាប់ខ្លួនមួយកញ្ចប់)។៤/ឈ្មោះជា ស៊ូថន អាយុ៣២ឆ្នាំ មុខរបររត់ ម៉ូតូឌុបស្នាក់នៅសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល(ពិនិត្យទឹកនោមមានសារធាតុញៀន)។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះបន្ទាប់ពីមានបទបញ្ជាពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានអោយមន្ត្រីក្រោមឱវាទបង្កើតជាគណៈបញ្ជាការឯកភាពត្រូវតែដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើដើម្បីទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋាននិងការពារសុវត្ថភាពជួនប្រជាពលរដ្ឋ ក៍មានជនសង្ស័យទាំង៤នាក់បានធ្វើដំណើរឆ្លងកាត់ដោយជិះម៉ូតូ២គ្រឿងដោយមានការសង្ស័យក៍ឃាត់ត្រួតពិនិត្យហើយឃើញមានថ្នាំញៀនប្រភេទក្រាមថ្លាសចំនួនមួយកញ្ចប់ថង់តូចនៅជាប់ខ្លួនឈ្មោះ ប៊ុត សំណាងទើបសមត្ថកិច្ចឃាត់ខ្លួនជាក់ស្តែងតែម្តង។ដោយឡែកជនសង្ស័យ០៣នាក់ទៀតឃាត់យកមកពិនិត្យទឹកនោមមានសារធាតុញៀន។
បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិ្តវិធីច្បាប់៕ តុង សីហា