ភ្នំពេញ ៖ បុក្គលឹកគ្រឹះស្ថាន កំសាន្តម្នាក់ត្រូវតំណាងក្រុមហ៊ុននាំខ្លួនមកប្រគល់អោយសមត្ថកិច្ចដោយចោទពីបទរំលោភលើទំនុកចិត្ត(ធ្វើអោយបាត់លុយក្រុមហ៊ុនអស់១៥០០០ដុល្លា)។
ករណីនេះកើតឡើងបន្ទាប់ពីតំណាងក្រុមហ៊ុនបាននាំខ្លួនមកប្រគល់អោយប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មី នៅម៉ោង១និង១០នាទីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ប៉ូលិសប្រាប់ថា៖ ជនសង្ស័យក្នុងអំពើរំលោភលើទំនុកចិត្តនោះឈ្មោះ ចាន រតនា អាយុ៣០ឆ្នាំ មុខរបរជាបុក្គគ្រឹះស្ថាន កំសាន្ត ផ្នែកCOស្នាក់នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ចំណែកដើមបណ្តឹងឈ្មោះ ជា សម្បតិ្ត ភេទប្រុសអាយុ២៨ឆ្នាំមុខរបរអ្នកគ្រាប់គ្រងផ្នែកលក់ប្រេងស្នាក់នៅផ្ទះលេខ១១៩ផ្លូវភ្នំពេញហាណូយភូមិបាយាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ជា សម្បត្តិ ដែលជាដើមបណ្តឹងបានរាយការណ៍បណ្តឹងសមត្ថកិច្ចថា៖ កាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០១៧ម៉ោងប្រហែល២០និង៣០នាទីរូបគាត់បានប្រគល់ប្រាក់អោយទៅឈ្មោះ ចាន់ រតនា នៅកន្លែងធ្វើការចំនួន១៥០០០ដុល្លា ដើម្បីអោយយកទៅទូទាត់សងថ្លៃប្រេងគេហើយគាត់ចេញទៅធ្វើការនៅក្រៅប្រទេសហើយនៅពេលដែលគាត់ត្រឡប់មកវិញក៍ទៅឆែកមើលការទូទាត់សងគេនិងទឹកប្រាក់នោះស្រាប់តែឃើញនៅសល់តែ៥៦៥០ដុល្លាប៉ុណ្នោះ ដោយមានការសង្ស័យលើឈ្មោះ ចាន់ រតនា ជាអ្នកធ្វើអោយបាត់លុយទើបនាំខ្លួនយកមកប្រគល់អោយសមត្ថកិច្ចធ្វើការសាកសួតែម្តង។
ចំណែកជនត្រូវចោទឈ្មោះ ចាន់ រតនា បានឆ្លើយប្រាប់សមត្ថកិច្ចថាខ្លួនពិតជាបានទទួលលុយពីឈ្មោះ ជា សម្បតិ្ត ចំនួន១៥០០០ដុល្លាមែនប៉ុន្តែក្នុងការទូទាត់សងថ្លៃប្រេងនោះមានគ្នាពីនាក់ដែលធ្វើការជាមួយខ្លួន។ហើយនៅពេលដែលខ្លួនធ្វើបញ្ជីសងថ្លៃប្រេងគេទៅឃើញបាត់លុយចំនួន៤៣០០ដុល្លាតែប៉ុន្នោះ។
តែទោះជាយ៉ាងណាក្តីសមត្ថកិច្ចកំពង់ឃាត់ខ្លួនជនសង្ស័យខាងលើដោយចោទពីបទរំលោភលើទំនុកចិត្តនិងកសាងសំណុំរឿងនេះបញ្ជួនទៅតុលាកាជាអ្នកវិនិឆ័យបន្ត ៕ ដោយ៖ តុង សីហា