updates: ក្មេងស្ទាវមួយក្រុមចូលលួចលុយកក្នុងផ្ទះលក់ឥវ៉ាន់ចាប់ហួយម្ចាស់តាមទាន់វាយអោយរបួសលុះជិះបានពាក់កណ្តាលផ្លូវក៍ធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ករណីច្រានក្មេងប្រុសធ្លាក់ពីលើម៉ូតូនោះគឺជារឿងក្រុមជនល្មើលចូលលួចលុយផ្ទះលក់ចាប់ហួយហើយសង្ស័យម្ចាស់ទាន់ក៍ប្រតាយប្រតប់វាយបណ្តាលអោយរងរបួសលុះពួកគេប្រឹងជិះគេចខ្លួនបានពាក់កណ្តាលផ្លូវក៍ធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុង ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ស្ត្រីម្នាក់ឈ្មោះ រាជ សុធន់ បានឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុគាត់កំពង់លាងម៉ូតូនៅចំណុចខាងលើស្រាប់តែឃើញក្រុមក្មេងស្ទាវមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿងម៉ាកស្គូបពីព័ណសមិនចាំស្លាកលេខជិះឌុបគ្នាក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញក្មេងប្រុសនោះធ្លាក់ពីលើម៉ូតូហើយគាត់ក៍ស្រែកថាធ្វើអីនឹងពេលនោះយុវជនស្រីប្រុសក៍នាំគ្នាជិះម៉ូតូទៅបាត់ទុកក្មេងប្រុសនោះចោល។ភ្លាមៗនោះប្រជាពលរដ្ឋហៅរថយន្តសាម៊ុយដឹកយកទៅសង្គោះនៅមន្ទីពេទ្យបង្អែកអន្លង់ក្ងានប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងក៍បញ្ជួនទៅមន្ទីពេទ្យគុន្ធបុប្ផាបន្ត។

ប្រភពពីបងប្អូនផ្ទះលក់ចាប់ហួយដែលសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថានៅមុនពេលកើតហេតុមានក្រុមក្មេងស្ទាវប្រុសស្រីចំនួន៣នាក់ជិះម៉ូតូម៉ាកស្គូបពីព័ណសមិនចាំស្លាកលេខបានមកឈប់នៅមុខផ្ទះប្អូនរបស់គាត់ហើយក៍មានក្មេងប្រុសម្នាក់ក្នុងចំណោម៣នាក់(ក្មេងរងគ្រោះ)បានចូលទៅលួចយកកំប៉ុងដាក់លុយបានប៉ុន្តែដោយសារម្ចាស់ផ្ទះឃើញទាន់ក៍ប្រតាយប្រតប់ដណ្តើមយកលុយបានវិញហើយក៍វាយបណ្តាលអោយរបួសហើយក្រុមជនសង្ស័យក៍រត់ឡើងជិះម៉ូតបក្ខពួកដែលឈប់ចាំនោះបំណងគេចខ្លួនលុះជិះទៅដល់កន្លែងកើតហេតុទំនងជាជនសង្ស័យអស់កម្លាំងក៍ធ្លាក់ពីលើម៉ូតូតែម្តង។ហើយក្រុមជនសង្ស័យភ័យខ្លាចគេចាប់បានក៍ជិះម៉ូតូរត់បានស្រមោល។

បន្ទាប់សមត្ថកិច្ចផ្នែកជំនាញខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យនិស្រាវជ្រាវឃើញថាក្មេងប្រុសរងគ្រោះនោះគឺជាក្រុមជនសង្ស័យដែលធ្វើសកម្មភាពចូលលួចយកលុយរបស់ប្រជាពលរដ្ឋផ្ទះលក់ចាប់ហួយពិតប្រាកដមែនតែម្ចាស់ផ្ទះដណ្តើមបានវិញ។

បន្តែដោយសារម្ចាស់ផ្ទះមិនបាត់បង់លុយកាក់ទើបមិនមានការប្តឹងផ្តាល់អ្វីទេ។ចំណែកក្មេងប្រុសដែលរបួសធ្ងន់នោះពុំស្គាល់អត្តសញ្ញាណទេ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print