ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវរ៉ូឡូបើកថយក្រោយកិនស្លាប់យ៉ាងអណោចអាធម៍ភ្លាមៗនៅនិងកន្លែងខណៈកំពង់ជិះម៉ូតូ១គ្រឿងតាមផ្លូវដែលគេកំពង់ស្ថាបនា កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៧ នៅចំណុចតាមផ្លូវកំពង់ស្ថាបនា ភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ប្រភពពីសាច់ញាតិ្តបានអោយដឹងថា៖ សពមានឈ្មោះ ថន ស្រស់ ភេទស្រីអាយុ២៦ឆ្នាំមុខរបរនៅផ្ទះសង់ថ្មី ភូមិដើមមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ចំណែកអ្នកបើករ៉ូឡូឈ្មោះ ជៀក វីរៈ ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិកើតហេតុនិងមានស្រុកកំណើតភូមិព្រៃនាងពួន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
អ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានរ៉ូឡូ១គ្រឿងកំពង់បើកបរកិនបង្ហាប់ផ្លូវដែលកំពង់ស្ថាបនាថយក្រោយពីកើតមកលិិច ពេលនោះស្រាប់តែឃើញមានស្ត្រីរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកZOOMER.Xព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1FP៧៧៥០បើកបរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៍ស្ត្រីរងគ្រោះបានបន្ថយល្បឿនស្រាប់តែអ្នកបើកបររ៉ូឡូនោះថយក្រោយកិនម៉ូតូទាំងមនុស្សបណ្តាលអោយបែកក្បាលស្លាប់ភ្លាមយ៉ាងអាណោចអាធម៍តែម្តង។
តាមសម្តីស្ត្រីម្នាក់ដែលត្រូវជាបងស្រីរបស់នារីរងគ្រោះបានយំសោកបោកខ្លួនស្តាយប្អូនស្រីនិងអាឡោះអាល័យបានរៀបរាប់ទាំងទឹកភភ្នែកថា នៅមុនពេលកើតហេតុប្អូនស្រីគាត់បានជិះម៉ូតូZOOMER.Xព័ណខ្មៅចេញ ពីផ្ទះនៅភូមិកើតហេតុគោលបំណងទៅផ្សារលុះមកដល់ចំណុចកើតហេតុស្រាប់តែជួបរឿងអកុសលបែបនេះទៅវិញ។
ប្រភពពីអ្នកបើកបរគ្រឿងចក្រ(រ៉ូឡូ)វិញបាននិយាយថាមុនពេលកើតហេតុរូបគាត់កំពង់តែបើកគ្រឿងចក្រ(រ៉ូឡូ)កិនបង្ហាប់ផ្លូវអោយក្រុមហ៊ុនប៉ោហេងដោយបើកទៅមុខថយក្រោយដោយសារតែសំលេងម៉ាសុីនគ្រឿងចក្រឮសូខ្លាំងហើយមើលមិនឃើញម៉ូតូស្ត្រីរងគ្រោះនៅពីក្រោយទើបបណ្តាលអោយកិនម៉ូតូនិងស្រ្តីខាងលើតែម្តងទៅ។
ក្រោយកើតហេតុក៍មានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុបានទាក់ទងទៅខាងនគរបាល ចរាណ៍រាជធានីធ្វើការវាស់វែងយកម៉ូតូនិងគ្រឿងចក្រ(រ៉ូឡូ)និងឃាត់ខ្លួនអ្នកបើកបរគ្រឿងចក្រ(រ៉ូឡូ)យកទៅការិយាល័យនគរបាលចរាចររាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។ចំណែកសពសមត្ថកិច្ចបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ តុង សីហា