រថយន្តក្រុងក្រុមហ៊ុនអូឡាំពិកដឹកអ្នកដំណើរបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្តក្រុងមានបិតស្លាកសញ្ញាក្រុមហ៊ុនអូឡាំពិកដឹកអ្នកដំណើរ បានបើកបោះ​ពួយបុកម៉ូតូមួយគ្រឿងបើកច្រាស់ទិសគ្នាពេញមួយទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៤ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មនៅនឹងកន្លែងកើតហេតុធ្វើឲ្យអ្នកឃើញហេតុការណ៍រន្ធត់គ្រប់ៗគ្នា ។ ដោយឡែកអ្នកបើកបររថយន្តពុំស្គាល់អត្តសញ្ញាណបានចុះគេចខ្លួនបានស្រមោល ។

20151020195938

ឧបទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២៣ និង ៣០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើនេះត្រូវគេស្គាលឈ្មោះ ម៉ុល ឌៀប ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកម្មករ  មានទីលំនៅក្នុងភូមិដូងខ្វិត ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខកំពង់ស្ពឺ 1D-6948 ។ ចំណែកឯរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ៤៥កៅអី ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ3B-5190 ជាប្រភេទរថយន្តក្រុងមានបិតស្លាកសញ្ញាក្រុមហ៊ុនអូឡាំពិកដឹកអ្នកដំណើរ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ។

សាក្សីបានប្រាប់សមត្ថកិច្ចនគរបាលថា នៅមុនពែលកើតហេតុគេបានឃើញរថយន្តបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈបើកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះដែលកំពុងបើកបរបញ្ច្រសទិសគ្នា បណ្តាលឲ្យម៉ូតូ និងជនរងគ្រោះដួលបុកទៅលើផ្លូវជាតិរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតនោកន្លែងកើតហេតុ ។ ក្រោយពីបើកបររថយន្តបង្កហេតុបណ្តាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតរួចមក អ្នកបើកបររថយន្តពុំស្គាល់អត្តសញ្ញាណបានចុះគេចខ្លួនបានស្រមោល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយភាគីរថយន្ត ដែលបានបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យជ្រុលទៅបុកម៉ូតូជនរងគ្រោះ ខណៈដែលជនរងគ្រោះបើកបរមិនបានពាក់មួកការពារសុវត្ថិភាព និងបំពាក់កញ្ចក់មើលក្រោយ ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកអង្គស្នួលទំនាក់ទំនងប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនករបាលជំនាញធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕

20151020195937 (1) 20151020195937 (2) 20151020195937 20151020195937 (3)

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print