ភ្នំពេញ៖ យុវជនម្នាក់កំពុងជិះម៉ូតូមួយម៉ាកស្តូបពីមកពីដើរលេងត្រលប់ទៅផ្ទះក៏ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកMSXគ្មានស្លាកលេខប្រដាប់ដោយកាំភ្លឺងខ្លី១ដើមធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចរួចជិះគេចខ្លួនដោយសុវត្ថិភាព ។
ហេតុការនេះកើតនៅវេលាម៉ោង១២និង៥០នាទីយប់ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវលេខ៤៣០កែងផ្លូវ៤៥០ស្ថិតក្នុងសង្កាត់ទូលទំពួងទី២ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ កែវ សុវណ្ណរតនា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១៣៨ ផ្លូវ៤៣០ ក្នុងសង្កាត់ទូលទំពួងទី២ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានដើរលេងជាមួយមិត្តភ័ក្រ្តរបស់ខ្លួនបន្ទាប់មកត្រលប់ទៅផ្ទះដោយជិះម៉ូតូមួយគ្រឿងម៉ាកស្តូបពី ពណ៌ស សេរី២០១៥ អត់ពាក់ស្លាកលេខ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៤៥០ក្នុងទិសដៅពី ជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿងម៉ាកនិងMSXដោយប្រដាប់ដោយកាំភ្លាំងខ្លីមួយដើមបានមកធ្វើសកម្មភាពប្លន់ម៉ូតូនឹងធាក់ផ្តួលជនរងគ្រោះរួចដកកាំភ្លើងខ្យល់ បាញ់មួយគ្រាប់ប្លន់យកម៉ូតូបានសម្រេច ។បន្ទាប់មកជនសង្ស័យបានឡើងជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទូលទំពួងទី២ តែប៉ុណ្ណោះ ។ គួរបញ្ជាក់ថា ខណ្ឌចំការមននេះល្បីជាងគេខាងចោរឆក់ ចោរប្លន់ ចោរលួច និងបទល្មើសផ្សេងៗទៀត ជាងគេក្នុងខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ៕
...
ដោយ៖ ស រស្មី