ខេត្តពោធិ៍សាត់៖ មន្ដ្រីជំនាញរដ្ឋបាលព្រៃឈើខណ្ឌ ផ្នែក សង្កាត់ ចុះត្រួតពិនិត្យសិប្បកម្មកែឆ្នៃឈើខុសច្បាប់រកឃើញឈើប្រណិតជាច្រើនកំណាត់ ដឹកយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ។
ប្រតិបត្ដិការនេះប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ទីតាំងសិប្បកម្មខុសច្បាប់ត្រូវបានត្រួតពិនិត្យស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។
ប្រភពពីមន្ដ្រីចុះអនុវត្តន៍ខាងលើបានឱ្យដឹងថា ម្ចាស់សិប្បកម្មកែឆ្នៃឈើខុសច្បាប់ត្រូវបានគេស្គាល់ឈ្មោះ ពៅ លួន (ហៅ យក្ស) ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ។
ប្រភពបន្តថា ប្រតិបត្ដិការនេះរុករកសាវតាឈើ ក្នុងនោះកម្លាំងរកឃើញឈើប្រណិតជាច្រើនកំណាត់ ដឹកយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីបន្ដតាមនីតិវិធី ៕
...
ដោយ៖ ប៉ឹម ពិន