ប៉ោយប៉ែត៖ លោកឧត្តសេនីយ៍សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រសាសន៍ថា លោកអញ្ជើញមកច្រកទ្វារអន្តជាតិប៉ោយប៉ែត គីដើម្បីត្រួតពិនិត្យពាក់ព័ន្ធការធ្វើឯកសារក្លែងក្លាយពលករឆ្លងដែនខុសច្បាប់ នឹងទប់ស្កាត់ភេរវកម្ម ឆ្លងដែនកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅច្រកទ្វារអន្តជាតិប៉ោយប៉ែត គ្រាដែលលោកអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួបនេះក្នុងកាជំនួបគ្នាជាមួយលោកឧត្តមសេនីយ៍ ណាត់ ថនផ្រោះសុថន អគ្គនាយកដ្ឋានអន្តោប្រវេសន៏ថៃដែលទើបនឹងកាន់ដំណែថ្មី។
នៅក្នុងការជំនួបរវាងឯកឧត្តមនាយកឧត្តសេនីយ៏សុខ ផលអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៏នឹងលោកឧត្តមសេនីយ៏ណាត់ថនផ្រោះសុថន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថៃ ដែលទើបនឹងកាន់តំណែងថ្មីនោះដែរ គេសង្កេតឃើញវត្តមានលោកអភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត លោកស្នងការ ខេត្តព្រមទាំងសមត្ថកិច្ចជាច្រើននាក់ ទាំងភាគីកម្ពុជា ទាំងភាគីថៃ ។
ក្នុងការជំនួបនោះ នាយកឧត្តសេនីយ៍សុខ ផលបានមានប្រសាសន៍ថា ដោយសារកាសហការគ្នាបានល្អនេះមានការចំណេញទាំងភាគីកម្ពុជា ទាំងភាគីថៃក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ដូចជាអន្តោប្រវេសន៍ខុសច្បាប់ អំពើរភេរវកម្មឆ្លងដែន ហើយកន្លងមក យើងមានភាពជោគជ័យជាច្រើនរហូតដល់យើងនសហការគ្នា ឃាត់ខ្លួនបានមុខសញ្ញាបំផ្ទុះគ្រាប់បែកនៅទីក្រុងបឹងកកប្រទេសថៃ ។
លោកបញ្ជាក់ថា ការសហការគ្នានេះគីមានភាពចំណេញច្រើនរវាងប្រទេសទាំងពីរដែលជាប់ព្រំដែនបម្រើផលប្រយោជន៍ជូនជាតិប្រទេសទាំងពីរក្នុងការឹតចំណងសាមគ្គីភាព ការអនុវត្តការងារ ជាពិសេសការងារអន្ត្រោវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារនៃព្រំដែនវៀតណាមបង្ហាញនៃការបង្កើនសាមគ្គីគ្នា សហប្រតិបត្តការ ជាពិសេសការងារគ្រប់គ្រងច្រកព្រំដែនអន្តជាតិ ខាងខ្សែបន្ទាត់ព្រំដែន ហើយលោកបានសំណូមពរឲ្យលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនទាំងអស់ មិនមែនតែច្រកទ្វារព្រំដែនប៉ោយប៉ែតនេះឡើយ នៅប៉ុស្ដិ៍ផ្សេងៗទៀត សូមចាប់ដៃគ្នាជាមួយសមភាគីរបស់យើងដើម្បីបម្រើពលរដ្ឋផង និងទទួលបាននូវការពារសន្តិសុខ សណ្ដាប់ធ្នាប់ដល់ប្រទេសតាំងពីរផង សហការគ្នារវាងកងកំលាំងទាំងពីរ ហើយផ្លាស់ប្ដូរព័ត៌មានគ្នានោះ យើងនឹងអាចធ្វើការបាននូវបទល្មើសភេរវកម្ម បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសជួញដូរ និងបទល្មើសផ្សេងៗទៀត ៕
ដោយ៖ វណ្ណា