ភ្នំពេញ៖ សម្ដេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភាបាន ដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៥នីតិកាលទី៥ដែលបានបើកធ្វើនៅវិមានរដ្ឋសភាកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៥ ។
សម័យប្រជុំរដ្ឋសភាលើកទី៥នីតិ កាលទី៥នេះបានប្រព្រឹត្ដិក្រោមកូរ៉ុមចំនួន ១១០រូបក្នុងនោះក៏មានសម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុង នាមជាអ្នកតំណាងរាស្ដ្រខេត្ដកណ្ដាល អញ្ជើញចូលរួមផងដែរ ។ ដោយឡែក លោក សម រង្ស៊ី អ្នកតំណាងរាស្ដ្រ មណ្ឌលកំពង់ចាមអវត្ដមានដោយមានភារកិច្ចនៅក្រៅប្រទេស ។
សម័យប្រជុំនេះមានរបៀបវារៈចំនួន៧ ១-ព្រះរាជសារព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៥នីតិ កាលទី៥ ។ ២-របាយការណ៍ស្ដីពីសកម្ម ភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំ រដ្ឋសភាលើកទី៤ នីតិកាលទី៥ និងលើក ទី៥ នីតិកាលទី៥ ។ ៣-ការពិភាក្សា និង អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មនិង សេដ្ឋកិច្ចរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងរដ្ឋាភិបាលសាធារណរដ្ឋបេឡារុស ។
៤-ការពិភាក្សានិង អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលកម្ពុជានឹងរដ្ឋាភិបាលនៃសាធារណរដ្ឋបេឡារុសស្ដីពីការជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ ។ ៥-ការពិភាក្សានិងអនុម័តសេចក្ដីព្រាង ច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា នឹងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ីស្ដីពីការ ជំរុញនិងការការពារទៅវិញទៅមកនៃ វិនិយោគ ។ ៦-ការពិភាក្សា និងអនុម័ត សេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្ម មាត្រា២១នៃច្បាប់ស្ដីពីលក្ខន្ដិកៈសមា ជិកព្រឹទ្ធសភា ។ ៧-ការបោះឆ្នោតទុកចិត្ដ លោក អ៊ុក សារាវុធ ជាអគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ ។
ក្នុងសម័យប្រជុំនាថ្ងៃនេះដែរសមា ជិកសភាទាំង២គណបក្សគឺគណបក្ស ប្រជាជនកម្ពុជានិងសមាជិកសភាគណបក្សសង្គ្រោះជាតិបានពិភាក្សាជជែក ដេញដោលគ្នានៅក្នុងសម័យប្រជុំយ៉ាង ផុលផុសតាមគោលការណ៍លទ្ធិប្រជា ធិបតេយ្យ និងសេរីភាព ក្នុងការបញ្ចេញ មតិនិងឈរលើគោលការណ៍គោរពយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌សន្ទនានៃគណបក្សទាំង ២ដែលមានអាសនៈក្នុងរដ្ឋសភា ៕
ដោយ៖ ហេង សូរិយា