សន្តិសុខក្រុមហ៊ុនជៀបម៉ុងម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាសន្តិសុខយាមនៅក្រុមហ៊ុនជៀបម៉ុងបានដេកស្លាប់នៅក្នុងបន្ទប់ជួលសង្ស័យខ្យល់គរ។បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលម៉ោង១៨និង៣០នាទីយប់ថ្ងៃទី១២ខែវិច្ឆិការឆ្នាំ២០១៧នៅក្នុងបន្ទប់ជួលភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប៉ូលិសប្រាប់ថា៖ សពជនរងគ្រោះមានឈ្មោះ ឌុក វាសនា ភេទប្រុសអាយុ៤៤ឆ្នាំមុខរបរជាសន្តិសុខយាមនៅក្រុមហ៊ុនជៀបម៉ុងស្នាក់នៅបន្ទប់ជួលខាងលើនិងមានស្រុកកំណើតស្រុកស្អាងខេត្តកណ្តាល។

លោក ជុន ម៉ៅ អាយុ៤៧ឆ្នាំដែលជាសន្តិសុខយាមនៅក្រុមហ៊ុនជៀបម៉ុងដូចគ្នាបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ(សព) បានមកជួលបន្ទប់ស្នាក់នៅជាមួយគាត់នៅចំណុចខាងលើដោយជនរងគ្រោះជានាក់យាមពេលយប់ហើយគាត់យាមពេលថ្ងៃលុះដល់ម៉ោងកើតហេតុរូបគាត់ត្រូវប្តូវេនទៅសំរាកហើយជនរងគ្រោះ(សព)ត្រូវមកយាមបន្តវេននៅពេលយប់វិញប៉ុន្តែមិនឃើញមកប្តូពេនោះគាត់ក៍ជិះម៉ូតូទៅបន្ទប់ជួលហៅមិនឆ្លើយក៍ទៅប្រាប់ម្ចាស់ផ្ទះជួលអោយមកជួគាស់ទ្វារមើលស្រាប់តែឃើញជនរងគ្រោះដេកផ្កាប់មុខស្លាប់បាត់ទៅហើយបង្ករការភ្ញាក់ផ្អើលឡើងតែម្តងពេលនោះម្ចាស់ផ្ទះជួលក៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ។

...

ប្រភពពីសមត្ថកិច្ចជំនាញផ្នែកកោសលវិច្ច័យបានចុះពិនិត្យលើសាកសពរួចរាល់បានប្រាប់ថាសពជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង(ខ្យល់គរ)ពិតប្រាកដមែនដោយមិនជាប់ពាក់ព័ន្ធនិងអំពើឃាត្តកម្មអ្វីទេ។ក្រោយកើតហេតុសពត្រូវបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print