គណបក្សប្រជាជនកម្ពុជាឃុំអណ្តូងថ្មពង្រឹងកម្លាំងសម្រាប់បោះឆ្នោតឆ្នាំ២០១៨

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅស្នាក់ការគណ បក្សប្រជាជនកម្ពុជា ឃុំអណ្តូងថ្ម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅបានបើកកិច្ចប្រជុំមួយ ស្តីពីការតែងតាំងសមាស ភាពក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជន ចុះជួយពង្រឹងការងារបក្សនៅឃុំអណ្តូងថ្ម និងភូមិទាំង៥ នៃឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជា គោលដៅក្នុងការពង្រឹងនៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ កាលទី៦ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ពិធីខាងលើបានប្រព្រឹត្តទៅក្រោមវត្តមានលោក សុខ រដ្ឋា អនុប្រធានក្រុមការងារខាងលើជាតំណាងឲ្យ លោក ហេង បូរិន ប្រធានក្រុមការងារថ្នាក់កណ្តាល ការងារគណបក្សប្រជាជនចុះជួយពង្រឹង ភូមិ-ឃុំស្រុកខាងលើ លោក នួន ប៉ុក ប្រធាន មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជាប្រធានក្រុមការងារចុះជួយពង្រឹងការងារគណបក្សប្រជាជាជនកម្ពុជានៅឃុំអណ្តូងថ្ម ព្រមទាំងមានការចូលរួមពីសំណាក់បងប្អូនជាមន្ត្រីរាជការ បងប្អូនជាប្រជាពលរដ្ឋ កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទបានមកចូលរួមយ៉ាងកុះករ។

តាមស្មារតីអង្គប្រជុំអនុគណៈកម្មការ-គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នាពេល កន្លងមក និងសេចក្តីសម្រេចលេខ ២០៤/១៧.សស.គប.ខសន.បានសម្រេច ជ្រើសតាំង លោក ហេង បូរិន ជាប្រធាន ក្រុមការងារចុះជួយពង្រឹងការងារគណបក្ស ប្រជាជន នៅឃុំអណ្តូងថ្ម និងភូមិទាំង៥នៅ ក្នុងឃុំ លោក សុខ រដ្ឋា ជាអនុប្រធាន គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងលោក នួន ប៉ុក ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយពង្រឹងកិច្ចការគណបក្សប្រជាជននៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាកិច្ចស្វាគមន៍ចំពោះគណៈអធិបតី លោក នួន ប៉ុក ប្រធានក្រុមការងារចុះជួយពង្រឹងឃុំខាងលើបាន ធ្វើរបាយការណ៍ សង្ខេបជូនគណៈអធិបតី និងភ្ញៀវកិត្តិ យសដែលបានអញ្ជើញមកចូលរួមអំពីសមិ ទ្ធផលដែលសម្រេចបាននាពេលកន្លងមកក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច និងគណបក្ស ប្រជាជន តែងតែយកចិត្តទុកដាក់ពីសុខ ទុក្ខរបស់ប្រជាពលរដ្ឋជារៀងរហូតមក ដូចពាក្យមួយឃ្លាបានពោលថា «ទីណា ប្រជាពលរដ្ឋជួបប្រទះការលំបាក ទីនោះ មានតែគណបក្សប្រជាជន»។

លោក នួន ប៉ុក បានបន្តឲ្យដឹងថា ជាក់ស្តែងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យន្ត មីន អភិបាលនៃគណៈ អភិបាលខេត្ត ព្រះសីហនុ ដែលកន្លងមក នេះ បានយកចិត្តទុកដាក់ខ្ពស់លើជីវភាព សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋជារៀងរហូតមក។

ជាមួយគ្នានេះផងដែរ សម្រាប់ក្រុមការងារគណបក្សប្រជាជន ចុះជួយពង្រឹងនៅឃុំអណ្តូងថ្មកន្លងមកថ្មី នេះ បាននាំយកថវិកាមួយចំនួន ជូនដល់ គ្រួសារសពប្រជាពលរដ្ឋចំនួន៣គ្រួសារនៅក្នុងឃុំខាងលើផងដែរ។ ក្នុងនោះក្រុមការងារបានទទួលយករាល់សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋយកមកដោះស្រាយបានទាន់ពេលវេលា។ កក្តាទាំង នេះ ហើយទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើបន្តការគាំទ្រគណ បក្សប្រជាជននៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើស រើសមេឃុំ ចៅសង្កាត់នាពេលកន្លងមក បានទទួលជោគជ័យ។

ទាំងនេះ គឺជាចក្ខុវិស័យក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយ សង្ឃឹមថានៅក្នុងយុទ្ធនាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ ២០១៨ នាពេលខាងមុខ នឹងទទួលបាននូវ ការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ និងទទួល បានជោគជ័យបន្តទៀត៕ ហេង សូរិយា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print