ស្ដ្រី​ម្នាក់បើក​រថយន្ត​ម៉ាក​KIA​ស៊េរី​ទំនើប​ជ្រុល​ទៅ​បុក​ម៉ូតូ​របួសស្រាល

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ត្រី​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មិន​ប្រយ័ត្ន​បុក​ម៉ូតូ​ដួល​របួសស្រាល​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​9​ និង​58​នាទី​យប់​ ថ្ងៃ​ទី​20​ ខែតុលា​ ឆ្នាំ​2015​ តាម​បណ្តោយ​ផ្លូវ​193​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​1​ ខណ្ឌចំការមន​។​

ssee

​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​KIA​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD-2456​ ធ្វើ​ដំណើ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ធ្វើ​ដំណើ​តាម​បណ្តោយ​ផ្លូវ​193​ បើកបរ​ដោយ​ស្ត្រី​ម្នាក់​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1H-0746​ បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ ក្នុង​ទិស​ដៅ​កើត​ទៅ​លិច​បាន​ ត្រូវ​រថយន្ត​ខាងលើ​បុក​របួសស្រាល​។​ ចំណែក​រថយន្ត​និង​ម៉ូតូ​រង​កា​ខូចខាត​ទាំង​សងខាង​។​

​ក្រោយ​កើត​ភាគី​ទាំង​ពី​មិន​ព្រម​ដោះស្រាយ​គ្នា​ ទើប​សមត្ថកិច្ច​ចុះ​មក​ធ្វើកា​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ដោះស្រាយ​ពេល​ក្រោយ​ ៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print