ភ្នំពេញ៖ ដូចពេលមុនដែរជារៀង រាល់ឆ្នាំកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤២នេះមានរយៈពេល៥១ថ្ងៃដែល នឹងចុះចតនៅតំបន់កំពង់ផែក្នុងប្រទេស ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី និងប្រទេស ជប៉ុន ។ កម្មវិធីនេះបានចាប់ផ្ដើមឡើង តាំងពីឆ្នាំ១៩៧៤ មានទិសដៅដើម្បី ពង្រឹងមិត្ដភាព និងការយល់ដឹងរវាង យុវជនជប៉ុន និងយុវជនកម្ពុជាក្នុងបណ្ដា ប្រទេសអាស៊ាន ពិសេសដើម្បីលើក កម្ពស់វិស័យអក្សរសាស្ដ្រ សិល្បៈ វប្ប ធម៌ អរិយធម៌ក្នុងទិសដៅពង្រឹងកិច្ច សហប្រតិបត្ដិការអន្ដរជាតិ ។
ជារៀងរាល់ឆ្នាំកម្មវិធីនេះតែងតែនាំ មកនូវការជួបជុំរវាងយុវជនអាស៊ាននឹង យុវជនជប៉ុនជាង៣០០នាក់ ហើយដែល ក្នុងរយៈពេលនាវាចូលចតតាមកំពង់ផែ នៃប្រទេសនីមួយៗតំណាងប្រតិភូនាវា យុវជនទាំងអស់មានឱកាសបានជួបជុំ សម្ដែងការគួរសមជាមួយបណ្ដាមេដឹក នាំនៃប្រទេសនីមួយៗរបស់ប្រទេស អាស៊ាន និងជប៉ុន ។
ដោយឡែកសកម្មភាពនៅលើនាវា រួមមានការពិភាក្សាជាក្រុម ការសម្ដែង សិល្បៈ និងវប្បធម៌នៃប្រទេសនីមួយៗ ដែលជាសមាជិក ។
នៅក្នុងឱកាសចូលជួបស្ដាប់អនុ សាសន៍សម្ដេចតេជោកាលពីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅវិមាន សន្ដិភាពមុនចេញដំណើរ សម្ដេចតេជោ មានប្រសាសន៍ពីមូលហេតុដែលកម្ពុជា ចូលជាសមាជិកអាស៊ាន ក្នុងនោះទី១- គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ច ការផ្ទៃក្នុងផងខ្លួន, ទី២-ស្មារតីសហ គមន៍និងរបៀបរបបការងារស្មើភាព និងស្មើសិទ្ធិ, ទី៣-ដើម្បីសមាហរណកម្ម ដែលគ្របដណ្ដប់គ្រប់ទិដ្ឋភាព និងទី៤- ច្រកចេញចូលលើផ្នែកការទូត ។
លើសពីនេះទៅទៀតសម្ដេចតេជោ បានក្រើនរំលឹកដល់យុវជនកម្ពុជាទាំង អស់គប្បីត្រូវគិតថា យុវជនទាំងអស់ ដែលនឹងចេញដំណើរទៅចូលរួមក្នុងកម្ម វិធីនាវាយុវជនអាស៊ីអាគ្នេយ៍នៅពេល នេះគឺជាតំណាងឱ្យប្រជាជាតិកម្ពុជា តំណាងឱ្យពលរដ្ឋ និងប្រជាជនកម្ពុជា ក្នុងការធ្វើទំនាក់ទំនងដែលមិនត្រឹមតែ រវាងយុវជនក្នុងបណ្ដាប្រទេសអាស៊ាន ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាមួយប្រទេស ជប៉ុនផងដែរ ។ បញ្ហាទាំងអស់នោះធ្វើ យ៉ាងណាខិតខំកសាងមិត្ដភាព សាមគ្គី ភាពជាមួយមិត្ដរួមដំណើរ និងផ្ដល់នូវ សេចក្ដីសង្ឃឹមថា ការកសាងមិត្ដភាព ជាដៃគូ និងសាមគ្គីភាពជាមួយមិត្ដរួម ដំណើរនឹងក្លាយជាមិត្ដភាព និងសាមគ្គី ភាពមួយដែលមានការរីកចម្រើន លូត លាស់សម្រាប់ប្រជាជាតិទាំងមូលទៅថ្ងៃ អនាគតផងដែរ ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីមាន ប្រសាសន៍សង្កត់ធ្ងន់ថា យុវជនទាំងអស់ ដែលនឹងចេញដំណើរទៅចូលរួមក្នុងកម្ម វិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ជប៉ុគឺជា តំណាងឱ្យប្រជាជនកម្ពុជាទាំង១៥លាន នាក់ មិនមែនជាតំណាងបុគ្គលនោះទេ ដូច្នេះត្រូវរក្សាឱ្យបាននូវកិត្ដិយស និង កិត្ដិស័ព្ទរបស់ជាតិដ៏ផូរផង់របស់យើង ។
ជាមួយគ្នានេះដែរសម្ដេចតេជោបាន ប្រសិទ្ធពរជ័យដល់ការធ្វើដំណើរទស្សន កិច្ចការងាររបស់គណៈប្រតិភូនាវាយុវ ជនកម្ពុជាក្នុងកម្មវិធីនាវាយុវជនអាស៊ី អាគ្នេយ៍លើកទី៤២នេះ សូមទទួលបាន ជោគជ័យថែមទៀត ក្នុងការធ្វើទំនាក់ ទំនងកិច្ចសហប្រតិបត្ដិការពីគ្រប់យុវជន នៃប្រទេសអាស៊ាន-ជប៉ុនដើម្បីផល ប្រយោជន៍ប្រទេសនិងប្រជាជនកម្ពុជាក៏ដូចជាផលប្រយោជន៍តំបន់និងអន្ដរជាតិដែលមានការយកចិត្ដទុកដាក់ដូចគ្នា ។
ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដែល យុវជនទាំងអស់សម្រេចបានក្នុងការងារ សិក្សារបស់ខ្លួននោះ សម្ដេចតេជោក៏ បានចាត់ទុកថា ចំណេះ ជំនាញ និងសញ្ញា បត្រដែលយុវជនទាំងអស់មាននៅក្នុង ដៃនាពេលនេះគឺជាធនធានដ៏មានតម្លៃ បំផុតរបស់ប្រទេសជាតិ ដែលយុវជន ទាំងអស់នេះហើយជាទំញំងស្នងឫស្សីក្ន្នុងការចូលរួមដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានភាពរីកចម្រើនទៅថ្ងៃអនាគត ដូចបណ្ដាប្រទេសក្នុងតំបន់ និងនៅលើ ពិភពលោក ៕
ដោយ៖ ហេង សូរិយា