បុរសម្នាក់រងរបួសបាក់ភ្លៅបន្ទាប់ពីត្រូវរថយន្តឡង់គ្រីស័រពាក់ស្លាកលេខព្រឹទ្ធសភាបើកបុកខណៈកំពុងបើកម៉ូតូសណ្តោងរ៉ឺដឹកជ្រូក

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសបាក់ភ្លៅយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយប្រចាំស្នងការ​ដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជនចាក់អង្រែ បន្ទាប់ពីបុរសរូបនេះត្រូវរថយន្តឡង់គ្រីស័រ ពណ៌ស្ករ ពាក់ស្លាកលេខព្រឹទ្ធសភា3 2-058 បើកបុក ខណៈកំពុងបើកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកជ្រូកតាមដងផ្លូវ ។ បន្ទាប់ពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ។

20151021011344

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ២១ កែងផ្លូវលេខ១១០ ត្រង់ចំណុចខាងមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិថ្មី សង្កាត់-ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ី វណ្ណា ភេទប្រុស អាយុ៤៨ឆ្នាំ (រងរបួសបាក់ភ្លៅឆ្វេងម្ខាង) មានទីលំនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូធុនសេ១០០កូរ៉េ ពណ៌ក្រហម មានសណ្តោងរ៉ឺម៉កដឹកជ្រូក ។ ចំណែករថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌ស្ករ ពាក់ស្លាកលេខព្រឹទ្ធសភា3 2-058 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តឡង់គ្រីស័រ ពណ៌ស្ករ ពាក់ស្លាកលេខព្រឹទ្ធសភា3 2-058 បើកបរតាមបណ្តោយផ្លូវលេខជាតិ២១ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន ។ ពេលបើកដល់ចំណុចកើតហេតុបានបត់ឆ្វេងបណ្តាលឲ្យជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យជនរងគ្រោះរងរបួសបាក់ភ្លៅម្ខាងយ៉ាងធ្ងន់ធ្ងរតែម្តង ៕

20151021011344 (1) 20151021011342 (1) 20151021011342 (2)

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print